ពេលគេសួរ ហេតុអ្វី A កាលពីនៅជាប្រុស មិនញ៉ែ Aum ធ្វើសង្សារ? ស្រាប់តែ A ផ្ដល់ចម្លើយ យ៉ាងគួរឱ្យចាប់អារម្មណ៍នេះឡើង!
A Suppachai អ្នកណាៗក៏ស្គាល់ដែរ ថ្វីដ្បិតតែលោកមិនមែនជាតារានៅក្នុងពិភពសិល្បៈថៃ តែលោកគឺជាអ្នកគ្រប់គ្រងតារាមិនតិចនាក់នោះទេនៅក្នុងពិភពសិល្បៈ។ ជាពិសេស ក្នុងនោះក៏មាន តារាស្រី Aum Patcharapa ម្នាក់ដែរ ដែលជ្រើសរើសយក A ជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់នាង។
ដោយឡែក ថ្មីៗនេះមានផេកល្បីរបស់ថៃមួយបានបង្ហោះវីដេអូចាស់របស់ A និង Aum ខណៈផ្តល់បទសម្ភាសក្នុងកម្មវិធីជជែកកម្សាន្តរបស់ថៃមួយ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលព្រាត។ ក្នុងឃ្លីបវីដេអូចាស់នោះ A និង Aum បានទម្លាយខ្ទេចថា អ្នកទាំងពីរស្គាល់គ្នាតាំងពីនៅរៀន ពោលគឺអ្នកទាំងពីររៀននៅមហាវិទ្យាល័យជាមួយគ្នា គ្រាន់តែពេលនោះ A ត្រូវជាសិស្សច្បងរបស់ Aum តែប៉ុណ្ណោះ។
លើសពីនេះទៅទៀត អ្វីដែលសំខាន់ក្នុងវីដេអូនោះ ពិធីករក៏បានសួរទៅ A ថា ហេតុអ្វី A មិនព្រមញ៉ែ Aum? ភ្លាមនោះ A បានឆ្លើយឥតទាក់ថា ៖ «ធ្វើជាមិត្តនឹងគ្នាល្អជាង ព្រោះ A ជាមនុស្សម្នាក់ដែលម្តាយរបស់ Aum ស្គាល់ និង ទុកចិត្តបំផុត បើទោះបីជាអ្នកផ្សេងមិនទុកចិត្តលោកក៏ដោយ»។
មួយវិញទៀត A ក៏បានទម្លាយឥតលាក់ពីចរិត Aum ថា តាមពិតទៅ Aum ស្អាត តែអ្វីដែលសំខាន់នាងកាច រហូតលោកនិយាយដាស់តឿនថា ប្រសិនបើចង់ធ្វើតារា ធ្វើតួឯកមិនកើតទេ តែបើតួឈ្នានីសប្រហែលល្អជាង។ យ៉ាងណាមិញ ក្នុងវីដេអូមួយនេះដែរ កាន់តែធ្វើឱ្យមហាជនយល់កាន់តែច្បាស់ថា មូលហេតុអ្វីបានជា Aum ស្និទ្ធស្នាលគ្នាខ្លាំង រហូត Aum ទទួលយក A ជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនមកជាប់រហូត តាមពិតមកពីបែបនេះសោះ៕