ចេញមុខថ្ងៃដំបូង បេក្ខភាព Miss Grand តំណាងខេត្ត ៥ នេះ ជះសម្រស់ស្អាតខ្លាំង ផ្ទុះការចាប់អារម្មណ៍ព្រាត
នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធី Miss Grand Cambodia ២០២៣ បានរៀបចំកម្មវិធីបំពាក់ឆៀងជូនចំពោះបេក្ខភាពប្រកួតផ្លូវការចំនួន ២៥ នាក់ ដែលបេក្ខភាពនីមួយៗសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត និង សមត្ថភាពដើរម៉ូដល្អ។
ក្នុងចំណោមបេក្ខភាពទាំង ២៥ នាក់ ដែលចូលរួមប្រកួតប្រជែងនោះ គេសង្កេតឃើញថាមានបេក្ខភាពចំនួន ៥ រូប ដែលមានភាពលេចធ្លោខ្លាំង មិនថាសមត្ថភាព និង រូបសម្រស់នោះទេ។ អ្វីដែលសំខាន់អ្នកទាំង ៥ នាក់នេះ ហាក់ពោរពេញដោយទំនុកចិត្តខ្ពស់ថានឹងអាចឈានដល់វគ្គ Top កំពូល និង មកុដផងដែរ។ សម្រាប់បេក្ខភាពទាំង ៥ រូបនោះរួមមាន៖
១. កញ្ញា អូដាវី Miss Grand តំណាងឱ្យខេត្តកណ្ដាល
២. កញ្ញា ទូច វរលក្ខណ៍ Miss Grand តំណាងឱ្យខេត្តកំពង់ស្ពឺ
៣. កញ្ញា កុយ អេណាMiss Grand តំណាងឱ្យខេត្តក្រចេះ
៤. កញ្ញា អ៊ិន លក្ខិណា Miss Grand តំណាងឱ្យខេត្តប៉ៃលិន
៥. កញ្ញា ភឹម ស្រីនោ Miss Grand តំណាងឱ្យរាជធានីភ្នំពេញ