ទឹកចិត្តថ្លៃថ្លា! ទើបមកដល់កម្ពុជា ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង ចុះសួរសុខទុក្ខអ្នកជំងឺខ្មែរដល់ផ្ទះ
ឯកឧត្តម Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង និងលោកជំទាវ Kim Keon Hee បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ទន្ទឹមទៅនឹងវត្តមាននៅលើទឹកដីសុវណ្ណភូមិនេះ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ ម្សិលមិញនេះ លោកជំទាវ Kim Keon Hee ភរិយា ឯកឧត្តម Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានចុះទៅសួរសុខទុក្ខកុមារកម្ពុជាមួយរូប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានលើកទឹកចិត្តកុមាររូបនេះ ឱ្យតស៊ូកុំបោះបង់ក្ដីសង្ឃឹម និងជូនពរឱ្យបានឆាប់ធូរស្រាល។
គួរឱ្យដឹងដែរថា កុមារខាងលើ មានអាយុ ១៤ ឆ្នាំ មានជំងឺបេះដូង ដែលឪពុកបានបាត់បង់ជីវិតមុនពេលគេកើត ខណៈសុខភាពម្ដាយ និង បងប្រុសមិនអំណោយផល រស់នៅត្រូវពឹងផ្អែកលើ បងស្រីម្នាក់ដែលជាអ្នកលាងចានឱ្យគេ៕
ប្រភព ៖ Yonhap News