ពពោះកូនទី ២ សួស វីហ្សា កាន់តែស្ល-ា//ប់ចិត្តនឹងទង្វើរបស់ប្ដី រហូតពោលពាក្យក្នុងចិត្តនេះឡើង
ធ្មេចបើកៗរយៈពេលជាង ៤ ឆ្នាំ មកហើយ ដែលតារាចម្រៀង សួស វីហ្សា បានរៀបការជាមួយនឹងតារាប្រុសលោក ថមមី បង្កើតគ្រួសារ និង ទទួលបានចំណងដៃកូនស្រីបណ្តូលចិត្តម្នាក់ពោរពេញដោយសុភមង្គល។ លើសពីនោះ តារាប្រុសស្រីទាំងពីររូបនេះ ក៏បានចាប់ដៃគ្នាបង្កើតជំនួញយ៉ាងជោគជ័យលើវិថីជីវិតជាស្វាមីភរិយាថែមទៀត។
យ៉ាងណាមិញ ខណៈពេលកំពុងជោគជ័យខ្លាំងលើមុខជំនួញ ព្រមទាំងជីវិតគ្រួសារកាន់តែមានក្ដីសុខ ថ្មីៗកន្លងទៅ ថមមី ក៏បានបង្ហោះប្រកាសយ៉ាងរំភើបឱ្យដឹងថាភរិយារបស់លោក គឺអ្នកនាង សួស វីហ្សា កំពុងពពោះកូនក្នុងផ្ទៃម្នាក់ទៀតហើយ តែមិនទាន់បញ្ជាក់ពីអាយុ និង ភេទកូនច្បាស់នៅឡើយ។
ស្របពេលកំពុងពពោះកូនទី ២ នេះដែរ ឃើញថាតារាស្រី សួស វីហ្សា កាន់តែបង្ហាញនូវក្ដីសុខខ្លាំងក្នុងជីវិតប្ដីប្រពន្ធរបស់អ្នកនាង ដែលទទួលបានក្ដីស្រឡាញ់យកចិត្តទុកដាក់ ការមើលថែយ៉ាងល្អឥតច្ចោះពីស្វាមី។
លើសពីនេះ ថ្មីៗនេះ ក៏បានឃើញអ្នកនាង សួស វីហ្សា បានបង្ហោះសារទម្លាយពីអារម្មណ៍របស់ខ្លួនពេញដោយក្ដីសុខយ៉ាងពេញទំហឹង និង មានសំណាង ដោយលើកសរសើរពីស្វាមីពេញៗមាត់ ព្រមទាំងអរគុណដល់ស្វាមីចំពោះក្ដីស្រឡាញ់ការមើលថែរូបនាង និង កូន។
ក្នុងនោះ អ្នកនាង សួស វីហ្សា បានរៀបរាប់ថា ៖ «ថាមិនចង់ផុសទេ តែទប់មិនជាប់ពីទង្វើល្អមិនប្រែប្រួលរបស់បុរសម្នាក់នេះ តាំងនៅជាមិត្តភក្តិរហូតក្លាយជាសង្សារ រហូតក្លាយជាគូដណ្តឹង រហូតដល់ក្លាយជាប្តីប្រពន្ធមានកូន ២ នាក់ទៅហើយ បងនៅតែមិនប្រែប្រួល ទង្វើល្អការថែរក្សាអូន និង កូន ទំនួលខុសត្រូវ កាត្វពកិច្ចមេគ្រួសារ រួមទាំងជាមេដឹកនាំស្ថាប័នផ្សេងៗ គឺបងតែងតែព្យាយាមធ្វើវាបានល្អណាស់ ទោះបងកើតមកជាកូនអ្នកក្រមែនពិត តែបងបានតស៊ូមកដល់សព្វថ្ងៃនេះ គឺបានជោគជ័យមួយផ្នែកទៅហើយនៃជីវិត តាំងពីបាតដៃទទេស្អាតរបស់យើងទាំង ២ នាក់ រហូតដល់បច្ចុប្បន្ននេះ។ បងពូកែណាស់ ព្យាយាមតស៊ូណាស់ អូនអរគុណខ្លួនឯងជាដំបូងដែលជ្រើសរើសបុរសដ៏ល្អម្នាក់បានចូលក្នុងជីវិតអូន ហើយអរគុណជាពិសេសបំផុត គឺវត្តមានរបស់បង ប្តីសម្លាញ់។ សង្ឃឹមថា តទៅមុខរហូតដល់ក្លាយជាតាយាយចៅយើង បងនៅតែបែបនេះ I love you my hero ជាតិនេះអូន និង កូន មានសំណាង»៕