(វីដេអូ) អ្នកគាំទ្របារម្ភ សួស វីហ្សា មានបញ្ហាបំពង់-កស្រែកច្រៀងសឹងមិនរួច សំឡេងប្ដូរខុសពីមុនដាច់
មហាជនអ្នកតាមដានគាំទ្ររបស់តារាចម្រៀងស្រី សួស វីហ្សា បានធ្លាប់ដឹងហើយទាក់ទងនឹងបញ្ហាបំពង់ករបស់អ្នកនាង ដែលកាលពីអំឡុងឆ្នាំ ២០២២ កន្លងទៅ អ្នកនាងក៏ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និង ព្រួយបារម្ភពីនាងម្ដងហើយ ក្រោយពីបានដឹងថាអ្នកនាងមានបញ្ហាសុខភាពបំពង់កធ្ងន់ធ្ងរ ដែលត្រូវផ្អាកនិយាយខ្លាំង ជាពិសេសឡាយលក់អនឡាញ និង ច្រៀង។
កាលនោះ អ្នកនាង សួស វីហ្សា បានរៀបរាប់បង្ហាញអារម្មណ៍ស្ទើរទទួលយកពុំបាន ដោយសារតែកន្លងមកនាងរស់នៅជាមួយនឹងសំឡេង មានបានក៏ដោយសារតែសំឡេង ប៉ុន្តែបែរជាមានបញ្ហាខូចបំពង់សំឡេងធ្ងន់ធ្ងរ ដែលពេទ្យតម្រូវឱ្យនាងផ្អាកការច្រៀង និង និយាយខ្លាំងមួយរយៈធំ ដើម្បីធ្វើការព្យាបាល។
យ៉ាងណាមិញ ក្រោយពីសំងំព្យាបាលអស់រយៈពេលជាច្រើនខែ រហូតដល់ដើមឆ្នាំ ២០២៣ កន្លងទៅ អ្នកនាង សួស វីហ្សា ក៏បានវិលមកកាន់ជំនួញអនឡាញវិញ ព្រមទាំងបានឃើញវត្តមានរបស់អ្នកនាងបង្ហាញខ្លួនលើឆាកតន្រ្តីផ្សេងៗធម្មតាផងដែរ។
ដោយឡែក ស្រាប់តែថ្មីៗនេះ ស្របពេលកំពុងពពោះកូនទី ២ អ្នកនាង សួស វីហ្សា ក៏បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការបារម្ភជាថ្មីទាក់ទងនឹងបំពង់សំឡេងរបស់នាង ខណៈបានឃើញនាងបង្ហោះវីដេអូមួយលើ TikTok ដោយបានស្រែកច្រៀងសឹងតែមិនរួច រីឯសំឡេងស្អកខ្លាំងខុសពីមុនដាច់ ដែលអ្នកនាងហាក់កំពុងមានបញ្ហាបំពង់កម្ដងទៀត។