ក្បួនពេទ្យបុរាណចិនថា បើយប់ដេកមិនលក់ ហាមដេកសងនៅចន្លោះ ៤ ទៅ ៦ ព្រឹក បើមិនចង់មានបញ្ហាធំ
ការចូលដំណេក ឬ ភ្ញាក់ពីដំណេករបស់មនុស្សគួរតែស្របគ្នាជាមួយនឹងធម្មជាតិទើបជាការល្អ ពោលគឺបើព្រះអាទិត្យរះយើងភ្ញាក់ពីដំណេក បើព្រះអាទិត្យលិចយើងក៏គួរតែចូលសម្រាកដូចគ្នា។ ជាពិសេស ការចូលគេងមុនម៉ោង ១១ យប់ គឺចាត់ទុកថាជាការល្អណាស់សម្រាប់សុខភាព ព្រោះតែអំឡុងពេលនេះវាមានថាមពលល្អខ្ពស់ នាំឱ្យការគេងលក់ក៏កាន់តែស្កប់ស្កល់។ នេះបើតាមខាងវិជ្ជសាស្រ្តបុរាណចិនបានឱ្យដឹង។
ជាមួយគ្នានេះដែរ ខាងវិជ្ជសាស្រ្តបុរាណចិនបានណែនាំទៀតថា បើសិនជាត្រូវអត់ងងុយ ឬ គេងមិនលក់យ៉ាងណាក៏ដោយ កុំចូលគេងនៅចន្លោះម៉ោង ៤ ដល់ ៦ ព្រឹកឱ្យសោះ ព្រោះជាពេលដែលថាមពលធាតុ Yang កំពុងតែធ្វើការ ហើយបើយើងដេកនៅចន្លោះម៉ោងនេះ នោះយើងនឹងវិលមុខ មិនស្រស់ស្រាយពេញមួយថ្ងៃ។
យល់ល្អគួរតែគេនៅចន្លោះម៉ោង ១១ ទៅ ១ ថ្ងៃត្រង់ ក្នុងរយៈពេលប្រហែល ១៥ នាទី ទើបថាមពលធាតុ Yang មានតុល្យភាពល្អ ដែលអាចបង្កើតឱ្យអារម្មណ៍ស្រស់ថ្លា និង មិនងងុយគេងពេញមួយថ្ងៃ៕
ប្រភព៖ Khaosod