តារាស្រីរូបស្រស់ ៥ រូប បង្ហាញសម្រស់ថ្មីប្លែកខ្លាំង ក្រោយកែកុនលើកខ្ទង់ច្រមុះ
មួយរយៈថ្មីនេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមដែលតាមដានពីជីវិតឯកជនអ្នកសិល្បៈ មានការចាប់អារម្មណ៍ខ្លាំងចំពោះតារាស្រីរូបស្រស់ប៉ុន្មានរូប ដែលបានឃើញពួកគេបង្ហាញពីសកម្មភាពដោយមិនលាក់លៀម ខណៈសម្រេចចិត្តកែកុនសម្ផស្សបន្ថែមពីលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាត គឺវះកាត់លើកខ្ទង់ច្រមុះបន្ថែមរៀងៗខ្លួន។
ក្រោយពីបានកែកុនលើកខ្ទង់ច្រមុះបន្ថែម ក៏បានឃើញតារាស្រីទាំងនេះ បង្ហោះរូបភាពថ្មីៗជាបន្តបន្ទាប់បង្ហាញនូវសម្រស់ថ្មីយ៉ាងជឿជាក់ ដែលមើលទៅប្លែកខ្លាំង ខ្ទង់ច្រមុះខ្ពស់ជាងមុខសមនឹងទម្រង់មុខ កាន់តែលើកសម្រស់របស់ពួកគេក្មេងស្អាតប្លែកមួយកម្រិតទៀតផងដែរ។ តារាស្រីប៉ុន្មានរូបនោះ រួមមាន៖
១. កញ្ញា ហ្វាហ្វា
២. អ្នកនាង យក់ ឋិតរដ្ឋា
៣. អ្នកនាង វីរៈ និច្ច
៤. កញ្ញា ហេង បូនីកា
៥. កញ្ញា ហុក សារិតុលា