ពេញចិត្តស្ដូក! Pat ព្រមទទួលចិញ្ចៀនភ្ជាប់ស្នេហ៍ពីសង្សារវ័យក្មេង ព្រោះហេតុផលចាក់ដោតមួយ
នៅពេលនេះក្តីស្នេហ៍រវាងតារាស្រី Pat Napapa និង សង្សារអាយុប្អូន ១៤ ឆ្នាំកំពុងតែមានភាពស្អិតល្មួត និង កំពុងតែធ្វើឱ្យមហាជនលួចច្រណែន។ ជាការពិតទោះបីជាអតីតស្វាមីនាង លោក Ben Racing បានចេញពីគុកមានសេរីភាពវិញក៏ដោយក៏ស្រីស្រស់ Pat នៅតែជ្រើសរើសយកកំលោះសង្ហាដែលជាគូស្នេហ៍ក្រោយដើម្បីសាងអនាគត។
តួយ៉ាង កាលពីពេលថ្មីៗនេះ ក្នុងឱកាសពិធីបុណ្យបណ្ដែតប្រទីបក្នុងប្រទេសថៃ ស្រីស្រស់ Pat និង គូស្នេហ៍ក៏បានកាន់ដៃគ្នាទៅមើលកាំជ្រួច យ៉ាងផ្អែមល្ហែមជាលើកដំបូងបន្ទាប់ពីដំណឹងអតីតស្វាមីមានសេរីភាព។ លើសពីនោះ Pat ក៏ទទួលបានចិញ្ចៀនភ្ជាប់ស្នេហ៍ចងនិស្ស័យជាមួយនឹងសង្សារបង្កើនទំនាក់ទំនងស្នេហ៍ឱ្យកាន់តែច្បាស់លាស់ជាងមុនដែរ។
ទន្ទឹមនឹងទទួលបានចិញ្ចៀននេះ Pat បានទម្លាយអារម្មណ៍ក្នុងកម្មវិធីសម្ភាសមួយថា ៖ «ហេតុផលដែលនាងយល់ព្រមទទួលចិញ្ចៀនបន្តដំណើរជីវិត ព្រោះថារយៈពេល ២ ឆ្នាំមកនេះនាងពុំដែលទឹកភ្នែកដោយសារបុរសម្នាក់នេះឡើយ បុរសម្នាក់មានតែធ្វើឱ្យនាងសប្បាយចិត្ត ដូចនេះហើយទើបនាងយល់ព្រម»៕