ទឹកដៃប្រណីតណាស់! ក្បាលខ្សែក្រវាត់ក្បាច់ខ្មែរ ធ្វើឡើងដោយដៃពិតៗ បានពាក់ដឹងតែលេចធ្លោ
តាំងពីដើមឡើយ ខ្មែរយើងពូកែខ្លាំងណាស់ខាងជាងទង ហើយតរហូតមកដល់បច្ចុប្បន្ន សិល្បៈចម្លាក់ក្រោមស្នាដៃកូនខ្មែរ តែងមានលក្ខណៈប្រណីតបំផុត។ ជាក់ស្តែង ដូចជាកន្លែងផលិតគ្រឿងអលង្ការមួយកន្លែង គេបានបង្កើតគំនិតច្នៃប្រតិដ្ឋ ដោយឆ្លាក់ក្បាច់ខ្មែរបុរាណនៅលើក្បាលខ្សែក្រវាត់ ប្រើជាគ្រឿងបំពាក់សម្រាប់ការលេងខ្លួនក្នុងសម័យទំនើប មើលមកទាក់ទាញប្លែកមួយបែប។
ពិតជាគួរឱ្យសរសើរ ក្បាលខ្សែក្រវាត់ក្បាច់ខ្មែរបានធ្វើឡើងច្រើនទម្រង់សណ្ឋាន មានជារូប នាគ ហង្ស ហនុមាន និង រាហុ៍ចាប់ចន្ទ្រ…ជាដើម។ បើតាមការសរសេររៀបរាប់របស់ម្ចាស់ផេកហ្វេសប៊ុក ចម្លាក់ក្បាលខ្សែក្រវាត់ទាំងនេះ ធ្វើឡើងដោយដៃម្ចាស់ហាងផ្ទាល់ សម្រិតសម្រាំងយកប្រណីតភាព និង ក្បាច់រចនារស់រវើក។
គួរឱ្យដឹងដែរថា ក្បាលខ្សែក្រវាត់ក្បាច់ខ្មែរទាំងនេះ ជាស្នាដៃចេញពីហាងលក់គ្រឿងអលង្ការមួយនៅរាជធានីភ្នំពេញឈ្មោះថា Sit Down Jewelry។ បើតាមការលម្អិតលើម៉ាកយីហោ ម្ចាស់ម៉ាកនេះបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨៧៕