(វីដេអូ) តារាថៃ Pinky ច្រៀងបទ «សង្រ្កាន្តស្គាល់ស្នេហ៍» របស់ វណ្ណដា ជាភាសាខ្មែរឡើងច្បាស់ៗ
មួយរយៈចុងក្រោយនេះ បទចម្រៀងបែបកន្រ្តឹមក្រោមចំណងជើង «សង្ក្រាន្តស្គាល់ស្នេហ៍» របស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ត្រូវបានសិល្បករល្បីៗនៅថៃជាច្រើន បាននាំគ្នាយកសំឡេងទៅលេងត្រាប់តាមនៅក្នុង Tiktok បង្ហាញពីភាពសប្បាយរីករាយ និង ពេញចិត្តនូវបទចម្រៀងរបស់កម្ពុជាយើងមួយនេះយ៉ាងខ្លាំង។
ងាកមកតួឯកស្រីដ៏ល្បីល្បាញរបស់ថៃ គឺនាង Pinky Savika វិញ មិនត្រឹមតែរាំលេងកាយវិការត្រាប់តាមបទចម្រៀងរបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា ប៉ុណ្ណោះទេ តែតារាសម្ដែងស្រីជួរមុខរូបនេះ បានទន្ទេញបារ៉ូលបទចម្រៀង «សង្ក្រាន្តស្គាល់ស្នេហ៍» ឡើងចាំអស់ ហើយថែមទាំងច្រៀងតាមបានច្បាស់ៗគួរឱ្យសរសើរ។
មិនត្រឹមតែអាចច្រៀងជាភាសាខ្មែរបានច្បាស់ៗនោះទេ ស្រីស្រស់ Pinky ក៏បានរាំលេងតាមចង្វាក់ភ្លេងបង្ហាញពីភាពសប្បាយរីករាយ និង ពេញចិត្តនូវបទចម្រៀងមួយបទនេះខ្លាំង។ ក្នុងនោះក៏មានអ្នកគាំទ្រកម្ពុជាជាច្រើន បាននាំគ្នាបញ្ចេញយោបល់សរសើរថា នាងច្រៀងភាសាខ្មែរបានច្បាស់ និង ពីរោះថែមទៀតផង។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖