Grab និង Nham​24 រួមបញ្ចូលគ្នានៅចំពេលទីផ្សារដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេសនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស

Share This

រាជធានីភ្នំពេញ ថ្ងែទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ ៖ នៅថ្ងៃនេះ Nham24 និង Grab Cambodia បានប្រកាសពីភាពជោគជ័យលើកិច្ចព្រមព្រៀងនៃការរូមបញ្ចូលគ្នានូវប្រតិបត្តិការអាជីវកម្មជាមួយ Nham24 នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានការអនុញ្ញាតពីគណៈកម្មការប្រកួតប្រជែងកម្ពុជា។

Nham24 គឺជាម៉ាកយីហោដែលពេញនិយមខ្លាំងនៅកម្ពុជា និង បានរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីការចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៦ មក ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដ៏ជោគជ័យបំផុតមួយរបស់កម្ពុជា។ កិច្ចព្រមព្រៀងនេះបានរួមបញ្ចូលគ្នានូវជំនាញវិជ្ជាជីវៈដ៏សម្បូរបែបនៅក្នុងប្រទេសជាមួយ និង សមត្ថភាពបច្ចេកវិទ្យាឈានមុខគេរបស់ Grab ជាពិសេសបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ក្នុងគោលបំណង ជំរុញនវានុវត្តន៍​កាន់តែច្រើននៅក្នុងទីផ្សារកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ក្នុងស្រុក និង ជួយសម្រួលប្រតិបត្តិការប្រចាំថ្ងៃរបស់សហគ្រិន។

លោក ចាន់ បូរីម៉ា នាយកប្រតិបត្តិ និង ជាស្ថាបនិក Nham24 មានប្រសាសន៍ថា ៖ «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនដែលបង្កើតឡើងក្នុងស្រុកដូចជា Nham24 ហើយខ្ញុំរីករាយដែលយើងបានរកឃើញដៃគូ ដែលមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការផ្តល់ដំណោះស្រាយដែលធ្វើអោយជីវិតរស់នៅក្នុងសហគមន៍នីមួយៗ ឱ្យកាន់តែប្រសើឡើង។ យើងតែងតែជឿថាភាពជោគជ័យរបស់យើង គឺកើតចេញពីការបម្រើតម្រូវការរបស់ប្រជាជនកម្ពុជាតាមរយៈនវានុវត្តន៍ និង សេវាកម្មដ៏ល្អ ហើយការរួមបញ្ចូលគ្នានេះនឹងផ្តល់ឱ្យយើងនូវសមត្ថភាពក្នុងការទាញយកចំណុចខ្លាំងរបស់ Grab នៅក្នុងផ្នែកបច្ចេកវិទ្យា សមត្ថភាពស្រាវជ្រាវ និង អភិវឌ្ឍ (R&D) ដ៏ជ្រាលជ្រៅដើម្បីឈានទៅកាន់កម្រិតខ្ពស់ថ្មីមួយកម្រិតទៀត។ ខ្ញុំសូមអរគុណដល់ក្រុមការងារ Nham24 ដៃគូដឹកជញ្ជូន និង ដៃគូអាជីវករ ព្រមទាំងអ្នកប្រើប្រាស់ដ៏ស្មោះស្ម័គ្ររបស់យើងទាំងអស់សម្រាប់ការគាំទ្រអស់ជាច្រើនឆ្នាំកន្លងមក។ ការរូមដៃគ្នា ជាមួយ Grab យើងនឹងខំប្រឹងនាំមកជូននូវបទពិសោធន៍ល្អៗ និង កាន់តែប្រសើរជាងមុនសម្រាប់លោកអ្នកបន្ថែមទៀត»

«Grab ពិតជាមានសេចក្តីរំភើបក្នុងការបន្ដាក់ទុនវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា ហើយយើងចង់ដើរតួនាទីសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចឌីជីថល និង ជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាជនកម្ពុជា។ ភាពជាដៃគូនេះបង្កើតឡើងដោយឈរលើគុណតម្លៃរួម។ យើងមានការគោរពយ៉ាងជ្រាលជ្រៅចំពោះសមិទ្ធផលដែល Nham24 សម្រេចបានហើយយើងប្តេជ្ញាថែរក្សា និង កសាងបន្ថែមលើស្តង់ដារគុណភាពខ្ពស់របស់ពួកគេ។ ចំណុចខ្លាំងរបស់ Grab ដែលជាកម្មវិធី superapp មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺមានសមត្ថភាពក្នុងការវិនិយោគលើបច្ចេកវិទ្យា និង នវានុវត្តន៍គ្រប់កម្រិត។ ពួកយើងមានបំណងប្រើប្រាស់សមត្ថភាពទាំងនោះ ដើម្បីនាំមកនូវតម្លៃសមរម្យ និង ភាពងាយស្រួលកាន់តែច្រើនដល់អ្នកប្រើប្រាស់​​​ អ្នកបើកបរ និង កំណើនអាជីវកម្មកាន់តែច្រើន»។ នេះជា ប្រសាសន៍របស់ លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រង Grab ប្រចាំប្រទេស កម្ពុជា។

បង្កើនបទពិសោធប្រចាំថ្ងៃ តាមរយៈបច្ចេកវិទ្យា

ការរួមបញ្ចូលគ្នានៃធុរៈកិច្ចនេះ គឺមានគោលបំណងដើម្បីជំរុញការរីកចម្រើន រយៈពេលវែងប្រកបដោយចីរភាព សម្រាប់ប្រភេទសេវាកម្មដូចជា ការដឹកជញ្ជូនម្ហូបអាហារ ការដឹកជញ្ជូនគ្រឿងទេស និង សេវាកម្មកក់រថយន្ត ធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា ដែលបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រិនក្នុងប្រតិបត្តិការរបស់ពួកគេប្រចាំថ្ងៃ។

ដៃគូអាជីវករគ្រប់កម្រិតទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់ Grab ក្នុងមុខងារជាច្រើន រួមទាំង កម្មវិធី Merchant Portal សម្រាប់ដៃគូអាជីវករដើម្បីគ្រប់គ្រងការលក់ប្រចាំថ្ងៃ មុខងារផ្សាយពាណិជ្ជកម្ម និង ដំណោះស្រាយផ្សេងៗទៀត ដែលដំណើរការដោយបញ្ញាសប្បនិម្មិត (AI) ដែលអាចជួយពួកគេឱ្យធ្វើប្រតិបត្តិការអាជីវកម្មកាន់តែមានប្រសិទ្ធភាពផ្សព្វផ្សាយទៅដល់អតិថិជនថ្មីៗ និង ពង្រីកអាជីវកម្មរបស់ពួកគេបន្ថែមទៀតមិនថាតាមអនឡាញ ឬ នៅហាងផ្ទាល់។

«នៅក្នុងឧស្សាហកម្មម្ហូបអាហារ និង ភេសជ្ជៈ (F&B) គឺតែងតែមានការវិវត្តន៍ ហើយឥរិយាបទរបស់អ្នកប្រើប្រាស់ក៏តែងផ្លាស់ប្តូរជានិច្ច។ ដូច្នេះយើងត្រូវការឧបករណ៍ និង ទិន្នន័យ ដែលប្រសើរជាងមុនដើម្បីប្រាកដថាយើងអាចដើរទាន់និន្នាការអ្នកប្រើប្រាស់ និង ចាប់យកឱកាសរីកចម្រើន។ ក្នុងនាមជាដៃគូអាជីវកររបស់ Nham24 អស់រយៈ ពេលជាច្រើនឆ្នាំកន្លងមក ខ្ញុំគិតថាការអភិវឌ្ឍនេះនឹងបង្កើតជាផលល្អសម្រាប់អាជីវកម្មរបស់ខ្ញុំ និង ឧស្សាហកម្ម ម្ហូបអាហារ និង ភេសជ្ជៈ។ យើងអាចទទួលបានចំនួនអតិថិជនច្រើនជាងមុន និង បច្ចេកវិទ្យាចុងក្រោយបំផុតផងដែរ។ ខ្ញុំរីករាយចូលរួមក្នុងភាពជាដៃគូនេះ ហើយខ្ញុំមានទំនុកចិត្តចំពោះការសហការគ្នារបស់ Grab និង Nham24 ដែលនឹងជួយអាជីវកម្មជាច្រើនដូចជាពួកយើង រីកចម្រើនទៅមុខ​កាន់តែប្រសើរ»។ នេះជាប្រសាសន៍ របស់ ឧកញ៉ា ឃន ឈុនដារ៉ា ប្រឹក្សាភិបាល បវរ គ្រុប គ្រប់គ្រងម៉ាកយីហោល្បីៗដូចជា៖ KOI Thé, TUBE Coffee, KYŌ Omakase, and GĒGĒ HotPot។ ។

ការប្រមូលផ្តុំកាន់តែច្រើននៃការកុម៉្មង់ទិញ ដែលកើតឡើងតាមរយៈរួមបញ្ចូលគ្នារវាង Grab និង Nham24 នឹងផ្តល់អត្ថប្រយោជន៍ដល់ដៃគូបើកបរ និង ដៃគូដឹកជញ្ជូន ជាមួយនឹងឱកាសរកប្រាក់ចំណូលបានកាន់តែច្រើន។ អត្ថប្រយោជន៍នេះរួមបញ្ចូលទាំងឱកាសដើម្បីទទួលបានការងារនៅទូទាំងប្រព័ន្ធអេកូឡូស៊ីនៃការដឹកជញ្ជូន និង សេវា កម្មកក់រថយន្តធ្វើដំណើរផងដែរ។ Grab នឹងខិតខំការប្រើប្រាស់បច្ចេកវិទ្យាផែនទី និង សមត្ថភាពវិទ្យាសាស្ត្រទិន្នន័យរបស់ខ្លួន ដើម្បីជួយដៃគូបើកបរ និង ដៃគូដឹកជញ្ជូនឱ្យកាន់តែមានផលិតភាព និង បង្កើនប្រាក់ចំណូលរបស់ពួកគេ។ ទន្ទឹមគ្នានេះដែរ ការរៀបចំឱ្យល្អប្រសើរនៃការដឹកជញ្ចូនសម្រាប់ការកុម្ម៉ង់ច្រើន នឹងអនុញ្ញាតឱ្យដៃគូដឹកជញ្ជូនអាចទទួលយកការកុម្ម៉ង់ជាច្រើននៅក្នុងពេលតែមួយ ដែលនឹងប្រែក្លាយទៅជាដំណោះស្រាយមានតម្លៃសមរម្យសម្រាប់អតិថិជន។

ជាមួយនឹងការប្តេជ្ញាចិត្តរបស់ Grab ក្នុងការធ្វើឱ្យប្រសើរឡើងឥតឈប់ឈរនូវបច្ចេកវិទ្យារបស់ខ្លួន ការទទួលបានការផ្គត់ផ្គង់រួមគ្នារបស់ដៃគូអាជីវករ និង ដៃគូបើកបរ គឺបង្ហាញពីជម្រើសដ៏ច្រើនតាមកម្រិតថវិការសម្រាប់អតិថិជននៅពេលនិយាយអំពីផ្នែកដឹកជញ្ជូនម្ហូបអាហារ និង បទពិសោធន៍សម្រាប់អតិថិជនកាន់តែប្រសើរតាមរយៈការបែង ចែកលឿនជាងមុន និង ការបំពេញការងារដែលអាចទុកចិត្តបានកាន់តែប្រសើរ។

Grab និង Nham24 ធានាបាននូវការផ្លាស់ប្តូរដោយរលូន

កម្មវិធី Grab app និង Nham24 app នឹងបន្តដំណើរការដោយឯករាជ្យដាច់ដោយឡែកពីគ្នាជាធម្មតានាពេលខាងមុខ​។ អ្នកប្រើប្រាស់អាចបន្តធ្វើការកុម៉្មង់តាមរយៈកម្មវិធីទាំងពីរនេះបានជាធម្មតា។ ដៃគូអាជីវករ និង ដៃគូដឹក ជញ្ជូន Grab និង Nham24 ក៏នៅតែអាចបន្តទទួលការកុម៉្មង់ និង បំពេញការងារជាធម្មតាតាមរយៈកម្មវិធីនីមួយៗផងដែរ។

Grab កំពុងបង្កើតនូវប្រព័ន្ធសម្រាប់ការចុះឈ្មោះ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរដោយរលូន និង ងាយស្រួល ដែលមានក្រុមជំនួយរួចជាស្រេចដើម្បីជួយគាំទ្រប្រសិនបើចាំបាច់សម្រាប់ដៃគូអាជីវករ និង ដៃគូដឹកជញ្ជូន Nham24 ដែលមានបំណងចង់ចុះឈ្មោះជាមួយ Grab។ Grab នឹងផ្តល់អត្រាកម្រៃជើងសារដូចគ្នា នឹងកម្រិតកម្រៃជើងសារបច្ចុប្បន្ន របស់ពួកគេដែលមានជាមួយ Nham24 សម្រាប់ដៃគូអាជីវករ Nham24 ដែលទើបនឹងចុះឈ្មោះថ្មីជាមួយ Grab។ ដៃគូអាជីវករនឹងទទួលបាននូវមអត្រាកំរៃជើងសាដែលមានកម្រិតទាបរបស់ Grab សម្រាប់ដៃគូអាជីវករ Nham24 ទាំងឡាយណាដែលបច្ចុប្បន្នមានអត្រាកម្រៃជើងសារខ្ពស់ ជាងអត្រាស្តង់ដាររបស់ Grab។ Grab ក៏គ្រោងនឹងផ្តល់ជូនការផ្សព្វផ្សាយពាណិជ្ជកម្មដោយឥតគិតថ្លៃ និង សេវាកម្មផ្សេងទៀតដល់ដៃគូអាជីវករដែលទើបចុះឈ្មោះថ្មី ដើម្បីជួយពួកគេក្នុងការចាប់ផ្តើមអាជីវកម្មរបស់ពួកគេនៅលើវេទិការ Grab ។

Grab នឹងទទួលស្គាល់លទ្ធផលការងារ ព្រមទាំងផ្គូផ្គងចំណាត់ថ្នាក់របស់ពួកគេតាមកម្រិតស្តង់ដារ Grab សម្រាប់ដៃគូដឹកជញ្ជូន Nham24 ដែលទើបតែចុះឈ្មោះថ្មីជាមួយ Grab។ Grab ក៏នឹងឧបត្ថម្ភនូវសម្ភារៈ និង ធានារ៉ាប់រងដោយឥតគិតថ្លៃផងដែរ។ ដើម្បីធានាថាពួកគេទទួលបានអត្ថប្រយោជន៍ច្រើនពីប្រព័ន្ធអេកូឡូស៊ីរបស់ Grab (Grab ecosystem) ដៃគូដឹកជញ្ជូន Nham24 នឹងទទួលបានសិទ្ធិចូលទៅប្រើប្រាស់ GrabAcademy ដើម្បីទទួលបានកម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែម (upskilling) ផ្សេងៗ។ Grab និង Nham24 នឹងទំនាក់ទំនង ក៏ដូចជាផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងម្មវិធីផ្លាស់ប្តូនេះ ដល់ដៃគូអាជីវករ និង ដៃគូដឹកជញ្ជូននៅពេលរៀបចំរួចរាល់៕

នៅឡាវ អាកាសធាតុត្រជាក់ខ្លាំងរហូតកកឡានកកម៉ូតូ ឯខោអាវហាលក្រៅផ្ទះឡើងរឹងឆ្កឹងអស់

ប្រាប់តៗគ្នាផង! សមាជិក ប.ស.ស ពេលឈឺ អាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បាន ឱ្យតែមានលក្ខខណ្ឌ ៣ នេះ

ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

មាស ម៉ូលីណា សម្រស់ស្អាតខ្ញង់ដូចជំនាន់ប្រកួត Freshie Girl ទាំងពេលនេះកូនៗធំៗទន្ទឹមខ្លួន

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

អាកាសធាតុរងាញ័រញាក់ តែពលរដ្ឋឥណ្ឌា ១៥ លាននាក់នៅនាំគ្នាសម្រុកទៅទន្លេងូតទឹកលាងបាប ក្នុងពិធីបុណ្យសាសនា Maha Kumbh Mela

ឱកូនអើយកូន! ឪពុកបង្ហោះដំណឹងបាត់កូនប្រុស ដែលរៀននៅសាលាគថ្លង់ចុងក្រោយត្រូវរកឃើញបាត់បង់ជីវិត ក្នុងទឹកស្ទឹងសង្កែ

ជួបព្យុះពេលកំពុងជិះទូកកណ្ដាលសមុទ្រ ភ័យពេកគិតថាខ្លួនឯងមិនរស់ ក៏ថតវីដេអូដ៏រំជួលចិត្តផ្ដាំផ្ញើទៅម៉ែនៅផ្ទះ

(វីដេអូ) មានឈ្មោះជាប្ដីប្រពន្ធពេញច្បាប់ហើយ តែ ជី ដេវីត នៅតែបំពេញក្ដីស្រមៃធំមួយឱ្យ ទេព បូព្រឹក្ស

អង្គុយផឹកទឹកក្រូចពណ៌ក្រហមមុខផ្ទះ ឈ្លក់ប្រឡាក់ពេញមាត់ ចៃដន្យចំពេលឆ្កែខាំមាន់ស្ល-ា/ប់ មានអីអ្នកភូមិនាំគ្នាផ្អើលចោទថាជាអាប

ព័ត៌មានបន្ថែម

ព្រឹត្តិការណ៍ រត់ជាមួយ វីង រៃអង្គាសថវិកាជាង ២០ លានរៀល ដើម្បីជួយទ្រទ្រង់សុខុមាលភាពកុមារកម្ពុជា

ក្រុមហ៊ុន Angkormilk បានរៀបចំកម្មវិធីប្រចាំឆ្នាំដ៏ធំមួយ សម្រាប់ដៃគូធុរកិច្ចទូទាំងប្រទេស

សាទរ ស្រាបៀ ហ្រ្គីត បង្ហាញវត្តមាននៅដើមឆ្នាំថ្មី ២០២៥!

កាល់តិច បានបញ្ចប់យ៉ាងជោគជ័យនូវកម្មវិធីប្រូម៉ូសិនបែបឌីជីថលដ៏រំភើប ជាមួយនឹងរង្វាន់រថយន្តថ្មីសន្លាង ១ គ្រឿង

ការជ្រើសរើសល្អបំផុតរបស់សាន់តា ៖ Cloud & Hosting ល្អបំផុត ដើម្បីចំណេញនាឱកាសបុណ្យណូអែល

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត

ស្រាបៀរ Tiger® បានពង្រីកដៃគូសហការក្នុងវិស័យបាល់ទាត់ជាផ្លូវការជាមួយក្លឹបបាល់ទាត់ Tottenham Hotspur

ASUS បង្ហាញជាផ្លូវការកុំព្យូទ័រស៊េរីថ្មី ProArt PZ13 2-in-1 AI Laptop ស័ក្តិសមបំផុតសម្រាប់អ្នកផលិតមាតិកា

ស្វែងរកព័ត៌មាន​ ឬវីដេអូ