ម្ចាស់ប្រ៊េនជាបុគ្គលលំដាប់! Scarfacephnompenh បញ្ចេញខូឡិកហ្សិនថ្មី ត្រូវចិត្តយុវវ័យនិយមហ្វេហ្សិនបែប Streetwear
Scarfacephnompenh គឺជាម៉ាកសម្លៀកបំពាក់ស្ទីលបែប Streetwear មួយ ដែលកំពុងទទួលបានប្រជាប្រិយភាពក្នុងចង្កោមយុវវ័យ។ ម៉ាកនេះផ្តោតទៅលើអាវយឺត មានឌីហ្សាញក្រាហ្វិក និង ឡូហ្គូ រួមទាំងមានជាអាវក្រណាត់ដៃខ្លី និង ដៃវែង ពាក់បានទាំងបុរស និង នារី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ថ្មីៗនេះ Scarfacephnompenh បានបញ្ចេញខូឡិកហ្សិនថ្មីពិសេសបំផុតគឺ SCARFACE MONARCH។
ជាមួយខូឡិកហ្សិនអាវថ្មីរបស់ SCARFACE នេះ ឃើញមានដូចជា អាវ ROYAL STREETWEAR ពណ៌ស, អាវ SYMBOL ATTIRE ពណ៌ Royal Blue, អាវ MONARCH ពណ៌បៃតង, អាវ TENANCY ពណ៌សទឹកសណ្តែក, អាវ PALACE ពណ៌ខ្មៅក្លាសិក, អាវដៃវែង CLASSIC LONG SLEEVE និង អាវដៃខ្លី CLASSIC SHORT SLEEVES។
តាមគណនី Linkedin ម៉ាកសម្លៀកបំពាក់ Scarfacephnompenh ជាជំនួញរបស់ លោក ផន មុតច័ន្ទឧត្តម ហៅ Erich ដែលជាកូនប្រុសពៅរបស់ លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និង អគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស៕