តស៊ូអស់ច្រើនឆ្នាំ ទីបំផុត កំលោះតូច លីម តិចម៉េង សម្រេចបំណងប្រាថ្នានាំគ្រួសាចូលរស់នៅផ្ទះថ្មីហើយ
ក្រោយក្លាយខ្លួនជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោករួចមក កំលោះតូច លីម តិចម៉េង បានទទួលការងារជាច្រើនទាំងនៅភ្នំពេញ ក៏ដូចជាតាមបណ្ដាលខេត្តជាដើម។
ដោយឡែក កាលពីពេលកន្លងទៅ លោកគ្រូភ្លេង THO MEET បានបង្ហោះវីដេអូបង្ហាញផ្ទះវីឡាទោល ដោយភ្ជាប់ជាមួយសារអបអរចំពោះ លីម តិចម៉េង ថា៖ «អបអរសាទរប្អូន លីម តិចម៉េង សូមសំណាងល្អសុខសប្បាយហេងៗ លីមតិចម៉េង Lim Tichmeng»។ ក្នុងនោះមហាជនអ្នកគាំទ្រក៏រង់ចាំមើលពីភាពជោគជ័យរបស់តារាចម្រៀងប្រុសរូនេះមករហូត ព្រមទាំង តិចម៉េង ក៏ធ្លាប់បាននិយាយដែរថា ខ្លួនខំប្រឹងធ្វើការរាល់ថ្ងៃ ក៏ដើម្បីតែក្រុមគ្រួសារដែរ។
យ៉ាងណាមិញ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៤ នេះ តារាចម្រៀង លីម តិចម៉េង បានបង្ហោះរូបក្នុងគណនីផេកផ្លូវការរបស់ខ្លួន ដែលជារូបថតជុំគ្រួសារជាមួយពាក្យពីរម៉ាត់ថា៖ «ថ្ងៃល្អ» ជាការស្វាគមន៍ផ្ទះថ្មីជុំជាមួយក្រុមគ្រួសារផងដែរ៕