ថ្លៃថ្នូរណាស់! ពៅ តាន់ជេសសុីកា រំលេចខ្លួនក្នុងឈុតប្រពៃណីយ៉ាងសមសួន ត្រៀមអបអរពិធីបុណ្យអុំទូក
មិនយូរទៀតនោះទេ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក នឹងចូលមកដល់ហើយ ពោលគឺនៅថ្ងៃទី ២៦, ២៧ និង ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។
ជាមួយពិធីបុណ្យកាន់តែខិតជិតមកដល់នេះដែរ បើងាកទៅមើលស្រីស្អាត ពៅ តាន់ជេសសុីកា ជា Miss Earth Cambodia 2023 វិញ បាន និង កំពុងតែធ្វើឱ្យបណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ទាំងក្នុងស្រុក និង ក្រៅស្រុកផ្ទុះមានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញបវរកញ្ញារូបនេះគ្រងឈុតប្រពៃណីខ្មែរយ៉ាងស្រស់សោភា ត្រៀមអបអរពិធីបុណ្យអុំទូកដែលជាប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរមានតាំងពីយូរលង់ណាស់មកហើយ។
ក្នុងនោះ ក៏មានមតិជាច្រើនពីអ្នកគាំទ្របានចូលទៅខមមិនពីក្រោមរូបភាពនោះព្រោងព្រាត ដោយមហាជនជាច្រើនបានសរសើរ និង ខ្លះទៀតក៏បានដាក់ជារូបបេះដូង នៅពេលដែលបានឃើញតារាសំណព្វចិត្តរបស់ខ្លួនគ្រងឈុតប្រពៃណីស្រស់ស្អាតយ៉ាងនេះ៕