នៅចាំទេ? DJ នៅវិទ្យុ ២ គូ ជាបងប្អូននឹងគ្នា ល្បីខ្លាំងណាស់កាលពីជិត ២០ ឆ្នាំមុន
បើនិយាយកាលពីប្រមាណជិត ២០ ឆ្នាំមុន សន្ទុះនៃប្រជាប្រិយកម្មវិធីវិទ្យុហាក់មានការផ្ទុះយ៉ាងខ្លាំងស្ទើរទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះរាល់បណ្តាស្ថានីយវិទ្យុនីមួយៗ រមែងមានពិធីករ-ពិធីការិនី ល្បីៗជាច្រើន ដែលបានអន្ទងឆក់យកបេះដូងអ្នកស្តាប់មិនថាក្មេងចាស់ប្រុសស្រីនោះឡើយ។ កាលនោះ គេចាំបានថាមានស្ថានីយវិទ្យុជាច្រើន បានក្តោបប្រជាប្រិយភាពខ្លាំងក៏ព្រោះការចាក់បទចម្រៀងពីរោះ កម្មវិធីកម្សាន្តអប់រំល្អ ក៏ដូចជាមាន ពិធីករមានវោហារសាសព្ទពីរោះចាក់ទឹកមិនលិច។
ជាក់ស្តែង ក្រឡកមកមើលពិធីករល្បីៗចំនួន ៤ រូប ដែលហៅខ្លួនឯងថាជា DJ ហើយគ្រាដែលអ្នកទាំង ៤ នៅកាន់ការងារក្នុងស្ថានីយវិទ្យុនោះ គឺឆក់បានប្រជាប្រិយភាពខ្លាំងមិនធម្មតាទេ។ លើសពីនោះ DJ ទាំង ៤ រូប ខាងក្រោមក៏មានខ្លះជាបងប្អូននឹងគ្នាទៀតផង។
១. DJ Cake និង DJ Blue
DJ Cake និង DJ Blue គឺជា DJ ប្រចាំស្ថានីយវិទ្យុ ១០៧ ដូចគ្នា ដោយបងប្អូនទាំង ២ រូបនេះ ក៏ស្ថិតនៅលំដាប់ DJ វិទ្យុល្បីឈ្មោះផងដែរ។ ជាពិសេសនោះ គឺ DJ Cake មិនត្រឹមតែជាអ្នកបង្ហើរសំឡេងតាមរលកធាតុអាកាសទេ តែលោកក៏ជា DJ ប្រចាំប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញផ្នែករ៉េបទៀតផង។
២. DJ Lion និង DJ Sky
DJ Lion និង DJ Sky ក៏ដូចគ្នាដែរ បងប្អូនប្រុសបង្កើតទាំង ២ រូបនេះ ក៏ទទួលបានប្រជាប្រិយភាពខ្លាំងណាស់ដែរ ពីអ្នកស្តាប់វិទ្យុ។ កាលនោះ DJ ល្បីឈ្មោះ ២ រូបនេះ ក៏កាន់តំណែងជា DJ ដែលមានទឹកដមសំឡេងពីរោះ វោហារសារសព្ទអង្រួនចិត្តអ្នកគាំទ្រមិនតិចនោះឡើយ៕