(វីដេអូ) ក្រោយផ្ទុះរឿងធ្លាយរូបអ-ាក្រា/ត! ពេលនេះ MC លី ធាន រកមុខអ្នកកាត់តរូបលោកយកទៅចែកចាយ និង លក់ដូរឃើញហើយ
កាលពីប៉ុន្មានថ្ងៃកន្លងទៅ ជុំវិញរឿងរ៉ាវរបស់ពិធីកររូបសង្ហាឈ្មោះ លី ធាន ដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនបានផ្ទុះការចែករំលែក និង វែកញែកខ្លាំង ក្រោយពីលេចឮពីការបែកធ្លាយនូវរូបភាពរបស់លោកជារូបភាពអាក្រាតកាយ ដោយត្រូវបានជនខិលខូចយកទៅកាត់តចែកចាយ និង លក់ដូរបន្ត។
ក្រោយផ្ទុះរឿងរ៉ាវនេះឡើង ក្រឡេកទៅមើលហ្វេសប៊ុករបស់ពិធីករ លី ធាន បានបង្ហោះរៀបរាប់បន្តបន្ទាប់ ក្នុងនោះលោកបានចេញវីដេអូស្នើសុំឱ្យមហាជន ក៏ដូចជាអ្នកចែកចាយរូបភាពរបស់លោកបន្ត សុំបញ្ឈប់ការចែករំលែកចង់ដឹងចង់ឃើញទៀតទៅ ព្រោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក និង គ្រួសារ ព្រមទាំងផ្លូវចិត្តរបស់លោកកំពុងបាក់ទឹកចិត្តខ្លាំង សឹងតែសម្លាប់ខ្លួនទៀតផង។
ស្របពេលចេញវីដេអូសុំចិត្តចំពោះអ្នកចែកចាយបន្តពីរូបភាពរបស់ខ្លួន ក៏បានឃើញពិធីកររូបនេះបង្ហោះពីសកម្មភាពទៅជួបមេធាវី ដើម្បីរៀបចំឯកសារតាមផ្លូវច្បាប់ដោយដាក់ពាក្យបណ្ដឹង និង ធ្វើលិខិតជូនដំណឹងឱ្យដឹងថារាល់រូបភាព និង វីដេអូអាក្រាតកាយទាំងនោះ គឺរូបលោកសុំបដិសេធទាំងស្រុង ដោយជាការកាត់តប៉ុណ្ណោះ។
លើសពីនេះ ពិធីកររូបនេះក៏បានធ្វើចំណាត់ការស្វែករកមុខអ្នកយករូបភាពរបស់លោកទៅកាត់ត និង ចែកចាយជាវីដេអូ ព្រមទាំងលក់ដូរបន្តបង្ខូចឈ្មោះរបស់លោក ឱ្យចេញមុខមកទទួលខុសត្រូវ និង សុំទោសលោកជាសាធារណៈផងដែរ។
ក្រោយបានរៀបចំដាក់ពាក្យដណ្ដឹង និង ស្វែងរកជនខិលខូចទាំងនោះ ប៉ុន្មានថ្ងៃនេះ លោក លី ធាន ក៏បានរកឃើញ និង បើកបង្ហាញមុខជនខិលខូចទាំងនោះហើយ ដោយលោកបានឱ្យដឹងថា ជនពាលខិលខូចទាំងនោះមានច្រើននាក់ មានអ្នកយករូបភាព និង វីដេអូ កាត់តចែកចាយ និង អ្នកលក់បន្ត ព្រមទាំងមានអ្នកទិញទៀតផង ដោយពួកគេក៏បានចេញវីដេអូនិយាយសុំទោសលោកសាធារណៈបន្តបន្ទាប់គ្នាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖