ចង់រៀនស្រុកក្រៅត្រូវម៉ាច់! នៅរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជារាប់សិបនាក់
សមាគមនិស្សិតខ្មែរ ប្រចាំសហព័ន្ធរុស្សី នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង ឱ្យបានដឹងថា ក្នុងឆ្នាំសិក្សា ២០២៣ នេះ រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០ កន្លែង ដល់សិស្ស-និស្សិត និង មន្ត្រីរាជការកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និង ថ្នាក់ឯកទេស (Specialist) នៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។
តាមរយៈអាហារូបករណ៍ខាងលើ មានមុខជំនាញសិក្សាដូចជា៖
– ១ កន្លែង សម្រាប់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា លើជំនាញសិល្បៈ វប្បធម៌ តូយ៏តន្ត្រី ចម្រៀង ភាពយន្ត ។ល។ សរុបមានជាង ៦០ មុខជំនាញ។
– ៦ កន្លែង (ROSATOM) សម្រាប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធដូចជា៖ Physics, Astronomy, Chemistry, Nuclear Power and Technology, Technology Material ។ល។ សរុបជាង ៣០ មុនជំនាញ។
– ៣៣ កន្លែង សម្រាប់ការសិក្សាជំនាញទូទៅដូចជា ពេទ្យ វិស្វកម្មអគ្គីសនី វិស្វកម្មយន្តហោះ វិស្វកម្មមេកានិច សំណង់ស៊ីវិល ស្ថាបត្យកម្ម ទំនាក់ទំនងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច គ្រប់គ្រង IT ច្បាប់ បរិស្ថាន កសិកម្ម ។ល៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖