(វីដេអូ) ស្ដែងៗ! បុរស ២ នាក់ បាំងឆត្រដើរកាត់ភ្លៀង ស្រាប់តែរន្ទះបា./ញ់ចំផាំងឡើងបែកផ្កាភ្លើង ដួលខ្ពោកទៅនឹងដី
ថ្មីៗនេះ តាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post បានទម្លាយវីដេអូស្ដែងៗរបស់បុរស ២ នាក់ក្នុងប្រទេសចិន ដែលត្រូវបានរន្ទះបាញ់ចំឡើងបែកផ្កាភ្លើង ដួលទៅនឹងដី គួរឱ្យរន្ធត់ជាទីបំផុត។ យ៉ាងណាមិញ បើតាមព័ត៌មានដដែលបានឱ្យដឹងដែរថា ជាសំណាងល្អ បុរសទាំងពីររូបនោះ មិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
តាមរយៈវីដេអូ បានបង្ហាញឱ្យឃើញថា មានបុរស ២ នាក់ បាំងឆ័ត្រម្នាក់មួយ ដើរក្បែរគ្នាកាត់ភ្លៀងនៅតាមផ្លូវក្បែរស្ថានីយរថភ្លើង ស្រាប់តែដើរមិនបានប៉ុន្មានផង ក៏ត្រូវរន្ទះបាញ់ចំមួយទំហឹង ដួលទៅនឹងដីទាំងពីរនាក់ យ៉ាងតក់ស្លុតបំផុត។
ទោះជាយ៉ាងណា ជនរងគ្រោះដោយរន្ទះបាញ់ទាំង ២ រូបនេះ មិនបានសន្លប់នោះឡើយ ពួកគេនៅដឹងខ្លួនមានស្ថានភាពនឹងនធម្មតា រងរបួសតិចតូចប៉ុណ្ណោះ ដែលនេះចាត់ទុកជាសំណាងមួយក្នុងមួយលានគ្រោះថ្នាក់៕