ចែកផ្លូវគូដណ្តឹងមួយរយៈ រ៉េត ស្រីនាថ បណ្តើរបុរសបរទេសមាឌមាំម្នាក់ សង្ស័យជាគូស្នេហ៍ថ្មី
កាលពីប៉ុន្មានខែកន្លងទៅ រ៉េត ស្រីនាថ ម្ចាស់តំណែង Miss CosmoWorld Cambodia 2023 បានប្រកាសផ្លូវការនូវការចែកផ្លូវគ្នាពីគូដណ្តឹងជនជាតិបរទេស ដែលបានភ្ជាប់ពាក្យរយៈពេលប្រមាណជាងមួយឆ្នាំ។ ស្ងប់ស្ងាត់មួយរយៈ ថ្មីថ្មោងនេះ ឃើញថានាងបានបង្ហាញខ្លួនជាថ្មី កាន់តែស្រស់ស្អាតជាងមុន ស្លីមជាងមុន ជាពិសេសនាងបានបង្ហោះរូបភាពថតជាមួយបុរសសង្ហាម្នាក់ដែលសង្ស័យថាជាគូស្នេហ៍ថ្មីរបស់នាងផងដែរ។
ជាក់ស្តែង នៅក្នុងកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់មួយ គេបានឃើញបុរសម្នាក់បានយកបាច់ផ្កាជូនទៅកាន់ រ៉េត ស្រីនាថ បន្ទាប់ពីនាងបានដើរបង្ហាញម៉ូដរួច។ តាមរយៈមុខមាត់ បុរសម្នាក់នោះអាចជាជនជាតិបារាំង ហើយក៏សង្ហាមិនចាញ់អតីតគូស្នេហ៍នាងឡើយ។ តាមប្រភពជិតដិតមួយបានបង្ហើបថា បុរសម្នាក់នោះគឺជាគូស្នេហ៍ថ្មីរបស់នាង ហើយបុរសនោះស្រលាញ់នាងខ្លាំងលើសអ្នកមុនទៅទៀត៕