(វីដេអូ) រឹងមាំមុខគេឯង! ដល់ផ្ទះភ្លាមនាយិកាស្ថាប័ន MGC អ្នកស្រី អ៊ឹម សុគន្ធា សំងំលួចយំក្នុងបន្ទប់ ក្រោយកើតរឿង
មហាជនអ្នកគាំទ្រលើបណ្ដាញសង្គម ជាពិសេសអ្នកស្នេហាវិស័យបរកញ្ញាបានជ្រាបហើយ ជុំវិញរឿងរ៉ាវនៃការរៀបចំកម្មវិធីប្រកួត MGI 2024 ដែលកម្ពុជាសហការជាមួយប្រទេសថៃត្រូវបានបញ្ចប់ ដែលកំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកលើបណ្ដាញសង្គម មានការបង្ហោះវែកញែកខ្លាំងពីមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាទូទាំងប្រទេស។
ជុំវិញរឿងរ៉ាវដែលបានកើតឡើងនេះដែរ មហាជនអ្នកគាំទ្រក៏បានដឹងខ្លះៗមកហើយ ក្រោយពីអ្នកគ្រប់គ្រងស្ថាប័ន MGC អ្នកស្រី អ៊ឹម សុគន្ធា និង ក្រុមការងារ បានធ្វើការឡាយវីដេអូនិយាយរៀបរាប់រឿងរ៉ាវ ក៏ដូចជាមូលហេតុជាច្រើន ដែលកើតឡើងរហូតមានការបញ្ចប់ការរៀបចំកម្មវិធីនេះ ដែលផ្ដោតសំខាន់លើការមិនឱ្យតម្លៃ និង មើលងាយដល់ក្រុមការងាររបស់កម្ពុជាពីខាងម្ចាស់កម្មវិធី MGI។
ក្រោយផ្ទុះរឿងរ៉ាវនេះឡើង លើបណ្ដាញសង្គមមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាជាច្រើនកំពុងបង្ហោះចែករំលែក និង បញ្ចេញមតិបង្ហាញការលើកទឹកចិត្តចំពោះម្ចាស់ស្ថាប័ន Miss Grand Cambodia ដ៏ដូចជាបវរកញ្ញាតំណាងកម្ពុជាយើងជាបន្តបន្ទាប់ ដោយពេលនេះដែរ កញ្ញា ប៊ី សុធារី ក៏បានប្រកាសមិនទៅប្រកួត MGI 2024 បន្តនៅប្រទេសថៃឡើយ។
ស្របពេលនេះដែរ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកាន់តែបង្ហាញការខកចិត្ត និង អាណិតដល់បវរកញ្ញាតំណាងកម្ពុជា ជាពិសេសអ្នកគ្រប់គ្រងស្ថាប័ន MGC ខណៈបានឃើញវីដេអូនៃសកម្មភាពរបស់អ្នកស្រី អ៊ឹម សុគន្ធា ទៅដល់ផ្ទះវិញភ្លាម អ្នកស្រីហាក់ខូចចិត្តយ៉ាងខ្លាំងទៅសំងំយំក្នុងបន្ទប់ ព្រោះអ្នកស្រីបានខំប្រឹងប្រែងណាស់ បែរជាចុងក្រោយទទួលបានតែការមើលងាយគ្មានន័យ គ្មានតម្លៃទៅវិញ៕
សូមទស្សនាវីដេអូខាងក្រោម៖