៥ វិធីសំខាន់ៗ ផ្សំម៉ាសលាបលើស្បែក ការពារមិនឱ្យចាស់មុនអាយុ
តើអ្នកចង់មានសម្រស់ស្រស់ស្អាត និង មើលទៅក្មេងជាងវ័យដែរទេ ? ពិតណាស់មនុស្សជាច្រើនតែងចង់បាននូវសម្រស់ក្មេងជាងវ័យដោយគេភាគច្រើនតែងប្រើផលិតផលផ្សេងៗជាច្រើនដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញលើស្បែក ប៉ុន្តែផលិតផលទាំងនោះតែងមានតម្លៃថ្លៃនៅលើទីផ្សារ ។ ក្រៅពីការប្រើគ្រឿងសម្អាងអ្នកក៏អាចប្រើវិធីសាស្ត្រព្យាបាលតាមបែបធម្មជាតិ និង ផ្សំដោយខ្លួនឯងនូវម៉ាសបិទមុខ លាប និង ក្រែមដោយខ្លួនឯងបានដូចខាងក្រោម ៖
១-ទឹកដោះគោលាយជាមួយម្សៅអង្ករ
នេះជាវិធីសាស្ត្រជួយថែរក្សាស្បែកតាមបែបប្រពៃណីរបស់ជនជាតិជប៉ុន ព្រោះវាសម្បូរដោយវីតាមីន E ច្រើនជួយជជ្រុះស្បែកចាស់ និងធ្វើឱ្យស្បែកភ្លឺរលោង ។ វិធីនេះក៏ជួយធ្វើឱ្យស្បែកមានសំណើម ។ វិធីផ្សំគឺអ្នកអាចយកទឹកដោះគោឆៅទៅលាយជាមួយម្សៅអង្ករទៅតាមបរិមាណ ដែលអ្នកចង់លាបនៅលើដៃ ជើង ឬ មុខ រួចយកទៅលាបលើស្បែក ។
២-ផ្លែត្រសក់លាយជាមួយប្រទាលកន្ទុយក្រពើ
វិធីនេះអាចប្រើបានចំពោះស្បែកដែលស្ងួតខ្លាំង និង ស្បែកគ្រើម ។ វាជាក្រែមលាយបែបធម្មជាតិមួយពិសេសជួយឱ្យស្បែកភ្លឺរលោង និង មានសំណើម មើលទៅក្មេងជាងវ័យ ។ វិធីផ្សំ អ្នកគ្រាន់តែយកទឹកដោះគោជូចំណុះកន្លះចានចង្កឹះ ផ្លែត្រសក់ ១ ភាគ ៤ នៃចានចង្កឹះ ដោយចិតជាចំណិតតូចៗស្តើងៗ ប្រទាលកន្ទុយក្រពើចិតយកសារធាតុខាប់ចំណុះ ១ ភាគ ៤ និង ទឹកក្រូចឆ្មាកន្លះផ្លែ លាយបញ្ចូលគ្នាអោយសព្វ ឬ យកទៅកិនក្នុងម៉ាស៊ីនទឹកក្រឡុកឱ្យម៉ដ្ឋ ច្រោះយកតែទឹក រួចយកទៅក្លាសេក្នុងទូរទឹកកករយៈពេល ២ ទៅ ៣ ម៉ោង រួចយកសារធាតុក្រែមនេះទៅលាបលើស្បែកមុខរយៈពេល ៣០ នាទី ។
៣-ម៉ាសផ្សំពីផ្លែប្ល៊ូប៊ែរី
សារធាតុដែលមាននៅក្នុងផ្លែប្ល៊ូប៊ែរី និង គ្រាប់អាល់ម៉ុនឆៅ គឺសារធាតុទាំងពីរនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់សម្បូរសារធាតុអាស៊ីដខ្លាញ់ និង វីតាមីន E ។ សារធាតុទាំងនេះក៏មានគុណសម្បត្តិខ្ពស់សម្រាប់ពង្រឹងសុខភាពស្បែក ប្រឆាំងបញ្ហារលាកស្បែក និង ជួយឱ្យស្បែករលោង ។ សមាសធាតុផ្សំ ត្រូវយកផ្លែប្ល៊ូប៊ែរីស្រស់១ ភាគ ៤ នៃចានចង្កឹះ គ្រាប់អាល់ម៉ុនឆៅ ១ ភាគ ៤ ម្សៅអូដ្ឋ ២ ស្លាបព្រាកាហ្វេ ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ និង ទឹកដោះគោឆៅ ១ ស្លាបស្លាបព្រាបាយ ។ យកសារធាតុនេះទៅកិនលាយគ្មាឱ្យសព្វក្នុងម៉ាស៊ីនទឹកក្រឡុក បើវាខាប់ពេកអាចបន្ថែមទឹកដោះគោតិចៗបន្ថែម ។ ក្រោយមកត្រូវយកសារធាតុម៉ាសនេះទៅលាបលើស្បែកទុកចោលរយៈពេល ២០ នាទី ធ្វើការម៉ាស្សាថ្មមៗ ។ អនុវត្តឱ្យបានរាល់សប្តាហ៍នោះអ្នកនឹងទទួលបានផល ។
៤ – ផ្លែប៊ែរីខ្មៅ និង គ្រាប់វ៉លណាត់
ក្នុងផ្លែឈើទាំងពីរនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្មច្រើន សម្បូរវីតាមីន A , C , E ដែលមានសមត្ថភាពជួយកាត់បន្ថយការឈានទៅរក សភាពចាស់មុនអាយុ ល្បាយផ្សំនេះអាចយកទៅលាបលើស្បែក និង សម្អាតស្បែកចាស់ ។ វិធីផ្សំ អ្នកអាចយកគ្រាប់វ៉លណាត់ ១ ភាគ ២ នៃពែងតូចល្មម លាយជាមួយផ្លែប៊ែរីខ្មៅ ១ ភាគ ២ ឬ ផ្លែ រ៉ាសប៊ែរីខ្មៅ ។ យកល្បាយទាំងអស់ទៅកិនក្នុងម៉ាស៊ីនទឹកក្រឡុក រហូតទាល់តែឡើងខាប់ ចាក់បន្ថែមទឹកបន្តិចបើចាំបាច់ ។ យកសារធាតុខាប់ទៅលាប និង ម៉ាស្សាលើស្បែកថ្មមៗជារង្វង់ យៈពេល ៥ ទៅ ៧ នាទី មុននឹងលាងសម្អាតដោយទឹកធម្មតាចេញ ។
៥-ម៉ាសផ្សំពីផ្លែប៉ោម គ្រាប់ជី និង ទឹកឃ្មុំ
នេះជាម៉ាសថែរក្សាស្បែក និង ក៏ជាអាហារដ៏ល្អបំផុតសម្រាប់សុខភាព និង ថែរក្សាស្បែក ។ សារធាតុទាំង ៣ នេះមានគុណសម្បត្តិជួយជម្រុះកោសិកាស្បែកចាស់ និង ធ្វើឱ្យស្បែកភ្លឺរលោង ។ វិធីធ្វើអ្នកត្រូវយកផ្លែប៉ោមពណ៌បៃតងចិតជាចំណិតស្តើងៗកន្លះផ្លែ គ្រាប់ជី ២ ស្លាបព្រាកាហ្វេ និង ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ យកទៅកិនក្នុងម៉ាស៊ីនកិនទឹកក្រឡុកឱ្យម៉ត់ រក្សាល្បាយនេះទុករយៈពេល ៥ នាទី មុននឹងយកមកលាបនៅលើស្បែក ។ ក្រោយពេលលាបលើស្បែកត្រូវធ្វើការម៉ាស្សាជារង្វង់ថ្មមៗ រយៈពេល ៥ ទៅ ៧ នាទីមុននឹងលាងសម្អាតដោយទឹកធម្មតាចេញ ៕ សុផល