សូមប្រយ័ត្នផង! គ្រោះថ្នាក់ពីក្រដាសខ្ចប់អាហារ មនុស្សមួយចំនួនមើលរំលង
មានការស្រាវជ្រាវមួយបានអះអាងថា ក្រដាសខ្ចប់ចំណីអាហារដែលមានការព្រីនរូប ឬ តួអក្សរ នៅពេលដែលយើងយកទៅខ្ចប់ចំណីអាហារដែលក្ដៅ ជាពិសេសប្រភេទអាហារចៀនមានជាតិខ្លាញ់ នឹងបណ្ដាលឲ្យរលាយសំណ (lead) ដែលមានក្នុងទឹកថ្នាំមកប៉ះនឹងអាហារ ។ ពេលដែលយើងបរិភោគអាហារ ដែលមានមានជាតិសំណចូលទៅក្នុងរាងកាយកាន់តែច្រើននឹងអាចបង្កឲ្យកើតជំងឺឈាមសស៊ីឈាមក្រហម ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដល់តម្រងនោម និង បណ្ដាលឲ្យសាច់ដុំឈប់ដំណើរការទៀតផង។
បន្ថែមពីនេះទៅទៀត មានរបាយការណ៍មួយបានលើកឡើងថា អាហារមួយចំនួនទោះបីមិនក្ដៅក៏ដោយ ឲ្យតែមានជាតិខ្លាញ់ក៏អាចធ្វើឲ្យជាតិពុលពីទឹកថ្នាំរលាយបានដែរ លើសពីនេះទៅទៀតប្រសិនជាក្រដាសខ្ចប់ចំណីអាហារមានព្រីនជាតួអក្សរដោយទឹកថ្នាំ ពណ៌ផ្សេងៗកាន់តែប្រឈមមុខនឹងជំងឺមហារីកទៀតផង ៕