នៅវ័យក្មេងតែសក់ស្កូវច្រើន មិនមែនមកពីកាន់តែដកស្កូវដុះកាន់តែច្រើនទេ តែមកពីបែបនេះ
ប្រសិនជានៅសុខៗ យើងសង្កេតឃើញសក់ស្កូវនៅលើក្បាល ប្រហែលជាយើងទ្រាំមិនដកមិនបានទេមើល៍ទៅ តែធ្លាប់ឮដែរឬទេថា នៅពេលដែលយើងដកកាន់តែច្រើន ស្កូវកាន់តែដុះឡើងវិញ តើគំនិតនេះត្រឹមត្រូវដែរឬទេ?
បើយោងតាមលោកវេជ្ជបណ្ឌិត Poonkiat Suchonwanit បានអះអាងថា គំនិតនេះមិនត្រឹមត្រូវនោះទេ ដោយសារតែការខ្វះជីវជាតិមួយចំនួនដូចជា វីតាមីន B12 ទើបបណ្ដាលឲ្យមានសក់ស្កូវ និង មានករណីដូចជាស្ត្រេសក៏អាចបណ្ដាលឲ្យមានសក់ស្កូវដូចគ្នា ។ នៅពេលដែលយើងស្ត្រេស នឹងធ្វើឲ្យរាងកាយខ្វះវីតាមីន B នៅពេលដែលរាងកាយទទួលបានវីតាមីន B ច្រើន សក់ស្កូវក៏អាចត្រលប់មកខ្មៅវិញបានដែរ ដូចច្នេះមិនពាក់ព័ន្ធនឹងការដកស្កូវនោះទេ ៕