រៀនចេះក្បាច់នេះ អាចចេះមើលបន្លែស្រស់ៗ និងគ្មានសារជាតិគីមី
បើយកបន្លែមិនស្អាត និង គ្មានសុវត្ថិភាពមកទទួលទាន ដូចជានាំយកមេរោគ និង គ្រោះថ្នាក់ចូលខ្លួនអ៊ីចឹង ទើបការជ្រើសទិញបន្លែដែលមានសុវត្តិភាពគឺជារឿងចាំបាច់បំផុត ដូច្នេះដើម្បីទិញបានបន្លែស្រស់ៗពីផ្សារ គួរសាកល្បងវិធីសាស្រ្តដូចខាងក្រោម ៖
១. ជ្រើសរើសបន្លែដែលមើលទៅស្អាត៖ គួរចំណាំថាមិនមានស្នាមប្រឡាក់ដី មិនមានដុះផ្សិតនៅលើស្លឹក ឬមានក្លិនខុសពីធម្មតា ។
២. ជ្រើសទិញបន្លែដែលមានស្នាមដង្កូវ ឬសត្វល្អិតស៊ី ឬខាំ៖ បង្ហាញថាបន្លែទាំងនោះមានសុវត្ថិភាពគ្មានសារធាតុគីមី ឬមានក្នុងបរិមាណតិច។
៣. ជ្រើសទិញបន្លែដែលមានតាមរដូវកាល៖ ដោយសារតែបន្លែតាមរដូវមិនត្រូវការជាតិគីមីដើម្បីដាក់ឲ្យចេញផ្លែនោះទែ ខុសពីបន្លែ ឬផ្លែឈើដែលមានខុសរដូវព្រោះត្រូវការដាក់ថ្នាំឲ្យចេញផ្លែ ។
៤. ជ្រើសទិញបន្លែតាមផ្ទះ៖ ទិញបន្លែតាមផ្ទះដូចជា ស្លឹកបាស ត្រកួត ព្រោះបន្លែទាំងនេះមានភាពធន់នឹងជំងឺ និងសត្វល្អិតមិនប្រើសារធាតុគីមីក៏អាចរស់
៥. ជ្រើសទិញបន្លែដែលមានប្រភពអាចជឿជាក់បាន៖ ដូចជាបន្លែស្រស់ៗដែលដាំតាមផ្ទះ ឬបន្លែដែលមានដុះតាមធម្មជាតិជាដើម ៕