ជំនឿខ្លះៗទាក់ទងនឹងម្ជុល ឬ កាំបិទមុតម្រាមដៃ តែមិនសូវមានអ្នកជឿ
ម្ជុល ឬ កាំបិទមុតដៃវាជារឿងធម្មតាទេ ក៏ប៉ុន្តែមានមនុស្សមួយចំនួនមិនគិតដូច្នេះទេ គេគិតថាវាជាប្រផ្នូលមិនល្អដែលនឹងកើតមានឡើង ។ យើងមកមើលថាតើប្រផ្នូលទាំងនោះមានអ្វីខ្លះ?
១-ក្នុងករណីមុតម្រាមមេដៃ
ច្រើនតែជាប្រផ្នូលសំដៅទៅលើមនុស្សជាទីស្រឡាញ់ ដូចជា ឪពុកម្តាយ បងប្អូនរបស់យើង ។ ម៉្យាងទៀតស្នេហាអាចមានបញ្ហា មនុស្សដែលយើងស្រឡាញ់អាចមានអ្នកផ្សេង ដូច្នេះហើយគួរត្រៀមចិត្ត ត្រៀមគំនិតប្រឈមនឹងបញ្ហាដែលអាចកើតមានឡើង ។
២-ក្នុងករណីមុតម្រាមចង្អុលដៃ
ច្រើនតែជាប្រផ្នូលសំដៅទៅលើសាច់ញាតិជិតស្និទ្ធ រួមទាំងមិត្តភក្តិដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា ម្យ៉ាងទៀតរឿងរៀនសូត្រអាចមិនសមបំណង មានឧបសគ្គជាច្រើនមករារាំង ។
៣-ក្នុងករណីមុតម្រាមដៃកណ្ដាល
ច្រើនតែជាប្រផ្នូលសំដៅទៅលើខ្លួនឯងផ្ទាល់តែម្ដង ដូច្នេះហើយយើងគួរតែមានការប្រុងប្រយ័ត្នខ្លាំង ព្រោះអាចមានហេតុការណ៍ដែលយើងនឹកស្មានមិនដល់កើតឡើងលើខ្លួនឯង ម៉្យាងទៀតជីវិតរបស់អាចនឹងមានការការផ្លាស់ប្តូរ ។
៤-ក្នុងករណីមុតម្រាមដៃនាង
ច្រើនតែជាប្រផ្នូលដែលសំដៅទៅលើសង្សា ប្តី ឬ ប្រពន្ធ ដែលកំពុងធ្លាក់ក្នុងស្ថានភាពមិនសូវល្អ ឬ អាចនិយាយបានថា ការងារអាចជួបឧបសគ្គ ទំនាក់ទំនងអាចមានបញ្ហា ។
៥-ក្នុងករណីមុតម្រាមកូនដៃ
ច្រើនតែជាប្រផ្នូលដែលសំដៅទៅលើមនុស្សជាទីស្រឡាញ់ដែលមានអាយុតិចជាងយើង ដូចជា កូនចៅដែលរស់នៅក្រោមដំបូលផ្ទះតែមួយ វិធីល្អបំផុតគឺណែនាំពួកគេមានការប្រុងប្រយ័ត្ន ។ ម្យ៉ាងទៀតគឺអាចនឹងមានបញ្ហាទាស់ទែងគ្នាដោយពាក្យសម្ដី ដូច្នេះគួរនិយាយស្ដីដោយប្រុងប្រយ័ត្ន ៕