ធ្លាប់អង្គុយ ឬ ដេក សុខៗងើបឡើងងងឹតមុខស្លុប ធ្វើតាម ៣ វិធីនេះកាត់បន្ថយអាការបាត់ដូចគេបេះ
មូលហេតុនៃការងងឹតមុខនៅពេលក្រោកពីគេង ឬ អង្គុយ កើតឡើងពីចរន្តឈាម ពេលគេង ឬ អង្គុយរួចក្រោកឡើងឈាមរត់ទៅខួរក្បាលមិនទាន់ បង្កឱ្យសម្ពាធឈាមធ្លាក់ចុះមួយរំពេច ។ មួយវិញទៀត អាការបែបនេះ ក៏អាចកើតឡើងដោយសារតែគេងមិនបានគ្រប់គ្រាន់ដែរ ប៉ុន្តែអាការទាំងនេះអាចបាត់ទៅវិញមួយសន្ទុះក្រោយ ។ ដើម្បីកាត់បន្ថយអាការទាំងនេះគឺ ៖
១-ពេលយើងក្រោកឈរព្យាយាមក្រោកឡើងយឺតៗបំផុត កុំប្រញាប់ ដើម្បីឱ្យឈាមរត់ទៅខួរក្បាល
២. ចាប់ផ្ដើមហាត់ប្រាណ ដើម្បីឱ្យរាងកាយរឹងមាំង បេះដូងដំណើរការល្អ
៣-សម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យរាងកាយ និង ខួរខ្បាលមានភាពស្រស់ស្រាយ រួមទាំងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ៕