អ្នកចូលចិត្តហឹរត្រូវប៉ាន់ហើយ! ម្ទេស មានប្រយោជន៍ច្រើនណាស់ចំពោះរាង្គកាយ
ក្រៅពីរសជាតិហឹរហើយនោះ ម្ទេសជាប្រភពនៃវីតាមីន A B C E និង សារធាតុរ៉ែជាច្រើនទៀត តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ដ្របានបង្ហាញថា ផ្លែម្ទេសមានសារប្រយោជន៍ច្រើន ដែលយើងមិនអាចស្មានដល់ ដូចជា ៖
១. កាត់បន្ថយការឈឺចាប់ ៖ ព្រោះពេលបរិភោគម្ទេស រាងកាយបញ្ចេញអរម៉ូនសុភមង្គល ឬ អរម៉ូន Endorphins ដែលជាអរម៉ូនបំបាត់ការឈឺចុកចាប់ ។
២. ជួយបំបាត់ជំងឺផ្តាសាយ ៖ ម្ទេសមានលក្ខណៈសម្បត្តិជួយកាត់បន្ថយសម្បោរ ហើយថែមទាំងជួយកាត់បន្ថយស្លេស្ម និង បណ្តេញស្លេស្មមកក្រៅ ។
៣. ជួយដល់ការតមអាហារ ៖ តាមការស្រាវជ្រាវរបស់ជប៉ុនបានបង្ហាញថា ម្ទេសជួយបង្កើនសីតុណ្ហភាពក្នុងរាងកាយ ពន្លឿនការដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន ដូច្នេះវាមានប្រយោជន៍សម្រាប់ការគ្រប់គ្រងទម្ងន់ ។
៤. ល្អសម្រាប់អ្នកអាឡែហ្ស៊ី និង អ្នកជំងឺហឺត ៖ ដោយសារតែម្ទេសជួយពង្រីកសរសៃឈាម និង មិនរួមវិញទើបជួយឱ្យដកដង្ហើមបានស្រួល ។
៥. បរិភោគមិនឆាប់ចាស់ ៖ ម្ទេសជួយកាត់បន្ថយបរិមាណសារធាតុអាំងស៊ុយលីនដែលធ្វើឱ្យចាស់ ដោយមានរបាយការណ៍បញ្ជាក់ថា ញ៉ាំម្ទេស ៣០ នាទី អាំងស៊ុយលីនមិនកើនឡើងទាល់តែសោះ ហើយក្នុងម្ទេសមានវីតាមីន A B C E និង សារធាតុរ៉ែជាច្រើនទៀត ៕