មិនចាំបាច់ញ៉ាំថ្នាំគ្រាប់វីតាមីន B ក៏បាន អាហារទាំងនេះសម្បូរវីតាមីន B ច្រើនប្រភេទណាស់
អាហារ គឺជាប្រភពនៃវីតាមីនជាច្រើនមុខចម្រុះគ្នា ក្នុងចំណោមអាហារទាំងអស់មានអាហារខ្លះមានវីតាមីនច្រើន អាហារខ្លះមានវីតាមីនតិចទៅតាមអាហារផ្សេងគ្នា ។ សំណាងល្អដែលវីតាមីន B ត្រូវបានគេរកឃើញនៅក្នុងអាហារជាច្រើនប្រភេទ ។ ដូច្នេះប្រសិនបើអ្នកចង់បានវីតាមីន B កុំភ្លេចញ៉ាំអាហារទាំងនេះណា ៖
១. វីតាមីន B១ ៖ ចំណីអាហារដែលមានផ្ទុកវីតាមីន B១ រួមមាន សាច់ជ្រូក ទឹកសណ្តែក ស្រូវសាលី គ្រាប់ធញ្ញជាតិ គ្រាប់ផ្កាឈូករ័ត្ន សណ្ដែក ល្ង ។
២. វីតាមីន B២ ៖ ចំណីអាហារដែលមានផ្ទុកវីតាមីន B២ រួមមាន ស៊ុត សាច់គោ គ្រឿងក្នុង ស្ពៃ ផ្សិត ។
៣. វីតាមីន B៣ ៖ ចំណីអាហារដែលមានផ្ទុកវីតាមីន B៣ រួមមាន ត្រីធូណា ត្រីសាម៉ុង សាច់មាន់ អង្ករសំរូប សណ្តែកដី ។
៤. វីតាមីន B៥ ៖ ចំណីអាហារដែលមានផ្ទុកវីតាមីន B៥ រួមមាន អង្ករសំរូប ដំឡូងបារាំង គ្រឿងក្នុងសត្វ ស៊ុត គ្រឿងសមុទ្រ ទឹកដោះគោ ។
៥. វីតាមីន B៦ ៖ ចំណីអាហារដែលមានផ្ទុកវីតាមីន B៦ រួមមាន សាច់មាន់ គ្រឿងក្នុងសត្វ ដំឡូងបារាំង ចេក សណ្តែក ។
៦. វីតាមីន B៧ ៖ ចំណីអាហារដែលមានផ្ទុកវីតាមីន B៧ រួមមាន ស៊ុតក្រហម ថ្លើម គ្រាប់ធញ្ញជាតិ សណ្តែកដី អាល់ម៉ុន ចេក ផ្កាស្ពៃខាត់ណា ។
៧. វីតាមីន B៩ ៖ ចំណីអាហារដែលមានផ្ទុកវីតាមីន B៩ រួមមាន ស៊ុត ថ្លើម សណ្ដែក ចេក ផ្លែប័រ និង បន្លែស្លឹកបៃតង ។
៨. វីតាមីន B១២ ៖ ចំណីអាហារដែលមានផ្ទុកវីតាមីន B១២ រួមមាន សាច់ ត្រី ថ្លើម ស៊ុត ទឹកដោះគោ យ៉ាអួ ឈីស ។