វិធីងាយៗដំបូងៗជួយអ្នកបាន នៅពេលត្រូវទឹកអាស៊ីតនៅលើរាងកាយ
ប្រសិនជាត្រូវគេជះទឹកអាស៊ីត ឬ ត្រូវរលាកទឹកអាស៊ីត មានវិធីសង្គ្រោះបឋមដែលត្រឹមត្រូវ ដោយសាស្រ្តាចារ្យវេជ្ជបណ្ឌិត Prawit Asavanont ពីមន្ទីរពេទ្យ Chulalongkorn ប្រទេសថៃ បានណែនាំដោយដូចខាងក្រោម ៖
១. គ្រប់គ្រងសតិអារម្មណ៍
២. កាត់សម្លៀកបំពាក់ចេញពីចំណុចដែលត្រូវទឹកអាស៊ីត គួរប្រើស្រោមដៃកៅស៊ូ ឬ ប្លាស្ទិកដើម្បីការពារខ្លួន
៣. ប្រើក្រដាស ឬ កំណាត់ដើម្បីស្រូបយកអាស៊ីតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន កុំជូតព្រោះវាអាចបំផ្លាញជាលិកានៅតំបន់នោះ
៤. ប្រើទឹកស្អាតឱ្យបានច្រើនលាងសម្អាតកន្លែងដែលត្រូវទឹកអាស៊ីតរយៈពេល ៥ នាទីដោយមិនចាំបាច់ដុស ឬ ជូតឡើយ
៥. ប្រសិនបើវាចូលក្នុងភ្នែករបស់អ្នកសូមលាងភ្នែករបស់អ្នកច្រើនដងជាមួយទឹកស្អាត
៦. ប្រើចូលភ្នែកត្រូវលាងភ្នែកដោយប្រើទឹកស្អាតឱ្យបានច្រើនដង
៧. ប្រើកំណាត់ស្អាត ឬ កំណាត់ត្រជាក់បិទលើមុខរបួស
៨. បើធ្ងន់ដឹកអ្នកជំងឺទៅមន្ទីរពេទ្យជាបន្ទាន់ ឬ រង់ចាំរថយន្តសង្គ្រោះបន្ទាន់ ៕