អ្នកជក់បារីទាំងអស់ ឈប់បានគួរឈប់ ព្រោះប្រឈមមុខនឹងជំងឺកូវីដ-១៩ ខ្លាំងជាងគេ
Department of Disease Control of Thailand បានបង្ហាញថា ប្រសិនជាអាចឈប់ជក់បារីបានគួរតែឈប់ទៅ ព្រោះការជក់បារី ឬ ជក់បារីអគ្គិសនី (E-cigarette) នឹងប៉ះពាល់ដោយផ្ទាល់ចំពោះសួត និង ប្រព័ន្ធដង្ហើម ។
ការជក់បារីរួមទាំងបារីអគ្គិសនីនៅពេលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩ គឺជាការបង្កើនឱកាសក្នុងការចម្លង និង ឆ្លងជំងឺកូវី-១៩ ពីព្រោះតែខណៈពេលដែលកំពុងជក់ជាពេលដែលមិនបានពាក់ម៉ាស់ ។ លើសពីនេះទៅទៀតមានការរកឃើញថា អ្នកជំងឺកូវីដ-១៩ ដែលមានប្រវត្តិជក់បារីភាគច្រើនអាការតែងតែធ្ងន់ធ្ងរ សួតមិនសូវរឹងមាំង ដែលកាន់តែធ្វើឱ្យអាការស្រុតចុះកាន់តែខ្លាំងថែមទៀត រហូតដល់ថ្នាក់បាត់បង់ជីវិត ។
ក្នុងឱកាសនេះដែរ Department of Disease Control of Thailand សូមឱ្យប្រជាជនទាំងអស់ប្រើឱកាសនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះក្នុងការឈប់ជក់បារី ដោយសារតែការជក់បារី ក្រៅពីបំផ្លាញសុខភាពខ្លួនឯងហើយ នៅបំផ្លាញសុខភាពគ្រួសារ និង មនុស្សដែលអ្នកស្រឡាញ់ទៀតផង ។ លើសពីនេះទៅទៀតនៅចំណាយលុយទៅលើការទិញបារីមកជក់ ដែលវាជាការចំណាយលុយអត់ប្រយោជន៍ ដូចយកលុយមកដុតចោលអ៊ីចឹង ៕