គួរតែសាកងូតទឹកក្ដៅឧណ្ហៗលោមើល៍ ព្រោះមានគុណប្រយោជន៍ច្រើនចំពោះសុខភាព
ច្បាស់ណាស់ថាការងូតទឹកក្ដៅឧណ្ហៗមិនត្រឹមតែជួយបំបាត់ការត្រជាក់ពីអាកាសធាតុនោះទេ ប៉ុន្តែការងូតទឹកក្ដៅឧណ្ហៗមានអត្តប្រយោជន៍ច្រើនណាស់ដល់រាងកាយ ដែលចំណុចល្អទាំងនោះមានដូចជា ៖
១. ជួយឱ្យប្រព័ន្ធរបត់ឈាមដំណើរការបានល្អ ។
២. ជួយឱ្យសរសៃប្រសាទ និង សាច់ដុំបានសម្រាក ហើយជួយកាត់បន្ថយភាពរឹងនៃសន្លាក់ និង សាច់ដុំ ។
៣. ជួយប្រព័ន្ធដង្ហើមដំណើរការបានល្អ កាត់បន្ថយជំងឺផ្តាសាយ និង ក្អកមានស្លេស្ម ព្រោះការងូតទឹកក្តៅនឹងជួយបើកផ្លូវដង្ហើមធ្វើឱ្យដកដង្ហើមស្រួលជាងមុន ។
៤. កាត់បន្ថយការកើតមុន ដោយសារតែទឹកក្តៅជួយធ្វើឱ្យរន្ធញើសបើកចំហធំ អាចសម្អាតភាពកខ្វក់ និង ខ្លាញ់ដែលមានក្នុងរន្ធញើសបានស្អាតល្អ ។
៥. ជួយបំបាត់ភាពតានតឹង កាត់បន្ថយភាពហត់នឿយ ជួយអ្នកឱ្យមានអារម្មណ៍ថាស្រួលខ្លួន និង ធ្វើឱ្យគេងលក់ស្រួល ៕