សម្រាប់ស្រីៗចូលចិត្តងូតទឹកក្ដៅឧណ្ហៗ គួរតែដឹងវិធីទាំងនេះ ក្រោយពេលងូតទឹករួច
ស្បែកខ្សោះជាតិទឹក ឬ ស្បែកស្ងួតសំដៅទៅលើស្ថានភាពដែលស្បែកខ្វះជាតិទឹក ឯស្បែកស្ងួតវិញគឺសំដៅទៅលើស្ថានភាពដែលស្បែកខ្វះជាតិប្រេងធម្មជាតិ ។ សម្រាប់ស្រីៗដែលចូលចិត្តងូតទឹកក្តៅឧណ្ហៗ ហើយមានបញ្ហាស្បែកស្ងួត និង របកអាចយកវិធីទាំងនេះទៅប្រើដើម្បីជួយបំប៉នស្បែកឡើងវិញ វិធីទាំងនេះមាន ៖
១. បន្ទាប់ពីងូតទឹករួចហើយជូតខ្លួនឱ្យបានស្ងួត ហើយចាំលាបឡេបំប៉នដែលមានផ្ទុកសារធាតុប្រេង ។
២. ប្រើឡេបំប៉នស្បែកដែលមានផ្ទុកសារធាតុផ្សំរបស់អាស៊ីតអីយ៉ាលុយរ៉ូនិក (Hyaluronic acid) ព្រោះវាជាសារធាតុដែលជួយបន្ថែមសំណើមតាមបែបធម្មជាតិ ហើយជួយដល់ស្បែកដែលស្ងួតឱ្យត្រឡប់មកមានសំណើមវិញ ។
៣. បំប៉នស្បែកដោយប្រើប្រេងដូង ឬ ឡេដែលមានធាតុផ្សំពីប្រទាលកន្ទុយក្រពើ នឹងជួយកាត់បន្ថយភាពស្ងួតរបស់ស្បែកបានយ៉ាងល្អ ។
៤. លាប Vaseline លើកែងដៃ ជង្គង់ និង ភ្នែកជើងដើម្បីជួយប៉ប៉នតំបន់ដែលស្ងួត និង ក្រិន ៕