ចូលចិត្តញ៉ាំផ្លែស្រកានាគត្រូវហើយ នេះជាអត្ថប្រយោជន៍ទាំង ១១ យ៉ាង ជួយរាង្គកាយច្រើនណាស់
ផ្លែស្រកានាគមានឈ្មោះជាភាសាអង់គ្លេសថា Dragon Fruit ជនជាតិអឺរ៉ុបហៅវាថា Pitaya ឈ្មោះតាមវិទ្យាសាស្ត្រគឺ Hylocereus undatus (Haw) Britt. Rose. ។ ផ្លែស្រកានាគដែលពេញនិយមនៅប្រទេសកម្ពុជាមាន ២ ពូជគឺ សាច់ពណ៌ស មានរសជាតិជូរអែម និង សាច់ពណ៌ក្រហម មានរសជាតិផ្អែមខ្លាំង ។ ផ្លែស្រកានាគគឺជាផ្លែឈើដែលមានគុណប្រយោជន៍ច្រើនណាស់ដូចជា ៖
១. ជួយឱ្យស្រកទម្ងន់
ផ្លែស្រកានាគគឺជាផ្លែឈើដែលមានជាតិសរសៃខ្ពស់ និង ផ្ដល់ថាមពលទាបដល់រាងកាយ ។ ដោយសាច់ស្រកានាគ ១០០ ក្រាមផ្តល់តែ ៦៦ កាឡូរីប៉ុណ្ណោះ ដូច្នេះទើបអាចជួយគ្រប់គ្រងទម្ងន់របស់យើងបានល្អ ។
២. ទប់ទល់នឹងជំងឺមហារីក
ផ្លែស្រកានាគ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា phenols, flavonoids និងសមាសធាតុ ពិសេសៗដែលជាសារធាតុប្រឆាំងជំងឺមហារីក និង ទប់ស្កាត់មិនឲ្យជំងឺសាហាវនេះកើតឡើង ។
៣. ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ
ផ្លែស្រកានាគ គឺអាហារដ៏ល្អប្រសើរបំផុតសម្រាប់ប្រព័ន្ធរំលាយអាហារ និង ពោះរៀន ។ វាកាត់បន្ថយបញ្ហាទល់លាមក និង បង្កើនការរំលាយអាហារ ។ ផ្លែស្រកានាគមានផ្ទុកជាតិសរសៃដែលរក្សាសុខភាពពោះវៀន និង ធ្វើឲ្យវាដំណើរការកាន់តែប្រសើរឡើង ។
៤. ព្យាបាលជំងឺទឹកនោមផ្អែម
ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ។ ដោយសារតែមានសារធាតុមួយហៅថា Mucilage ដែលអាចរកបានតែនៅក្នុងដើមដំបងយក្សតែប៉ុណ្ណោះ សារធាតុនេះជួយស្រូបយកទឹកនៅក្នុងរាងកាយ ដូច្នេះទើបជួយគ្រប់គ្រងកម្រិតគ្លុយកូសចំពោះអ្នកជំងឺទឹកនោមផ្អែមបានយ៉ាងល្អ ។
៥. កាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម
ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលនៅក្នុងសរសៃឈាម ដូច្នេះទើបអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមបាន កាត់បន្ថយហានិភ័យដែលបង្កឱ្យមានជំងឺបេះដូង និង សរសៃឈាមបេះដូង ។
៦. ជួយបង្កើនទឹកដោះម្ដាយ
ចំពោះម្តាយទើបសម្រាប់កូន វារំញោចក្រពេញទឹកដោះម្ដាយបានយ៉ាងល្អ ព្រោះនៅក្នុងផ្លែស្រកានាគមានជាតិដែក និង វីតាមីន C ខ្ពស់ ។
៧. ការពារជំងឺសរសៃឈាម
គ្រាប់តូចៗនៅក្នុងផ្លែស្រកានាគជួយបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ និង ជួយកម្ចាត់កូលេស្តេរ៉ុលអាក្រក់ (LDL) ទើបអាចកាត់បន្ថយកម្រិតកូលេស្តេរ៉ុលក្នុងខ្លួន និង ជួយពង្រីកសរសៃឈាម ជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺសរសៃឈាមបដូង ជំងឺបេះដូង ជំងឺលើសឈាម និងកំណកខ្លាញ់នៅក្នុងសរសៃឈាម ។
៨. ជួយបំបាត់ការក្តៅ
ប្រជាជនទូទៅចូលចិត្តញ៉ាំផ្លែស្រកានាគដើម្បីធ្វើឱ្យរាងកាយស្រស់ស្រាយ និង ជួយបំបាត់ការក្ដៅក្នុងរាងកាយ ដែលសមស្របជាមួយអាកាសធាតុក្តៅបែបនេះ ។
៩. ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែស្រកានាគគឺជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ដូច្នេះវាជួយបំប៉នស្បែក និង ជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែរឹងមាំងថែមទៀត ។
១០. ជួយដល់ឆ្អឹង និង ធ្មេញ
ផ្លែឈើនាគ ១ ផ្លែមានផ្ទុកជាតិកាល់ស្យូមប្រមាណ ៩ មីលីក្រាម ដែលកាល់ស្យូមជួយពង្រឹង និង ជួសជុលឆ្អឹង ជួយឱ្យធ្មេញរឹងមាំង ថែមទាំងជួយការពារជំងឺពុកឆ្អឹងផងដែរ ។
១១. ជួយស្រូបយកជាតិពុលក្នុងខ្លួន
ផ្លែស្រកានាគមានប្រសិទ្ធិភាពក្នុងការស្រូបយក និង បណ្ដេញជាតិពុលក្នុងរាងកាយ ទើបជួយការពារថ្លើមពីជាតិពុលផ្សេងៗ ៕