តិចអត់ដឹង! បន្លែ ផ្លែឈើ ៥ មុខនេះ ឈប់ចិត ឬ បកសម្បកវាចោលទៀត ព្រោះមានប្រយោជន៍ណាស់
តើយើងធ្លាប់ដឹងទេថា ផ្នែកខ្លះរបស់បន្លែផ្លែឈើដែលយើងតែងតែបោះចោល ឬ ចិតចោលមុនយកមកញ៉ាំ មានសារជាតិដែលមានប្រយោជន៍ច្រើនណាស់ចំពោះរាង្គកាយរបស់យើង ។ ទើបយើងធ្វើការរួបរួមឯកសារមួយចំនួនទាក់ទងទៅនឹងបន្លែផ្លែឈើដែលយើងតែងតែបោះចោលពីវេជ្ជបណ្ឌិត Dr. Thidakan Rujipattanakun, MD, ពីមន្ទីរពេទ្យ Samitivej មកបង្ហាញ ៖
១. សម្បកឪឡឹក
ផ្នែកពណ៌សខាងក្នុងរបស់សម្បកឪឡឹកមានផ្ទុក Citruline ដែលជាអាមីណូអាស៊ីតដែលមានប្រយោជន៍សម្រាប់សរសៃឈាម ។ ប្រសិនបើអ្នកមិនដឹងថាញ៉ាំវាដោយរបៀបណា គួរតែដឹងថាផ្នែកខាងក្នុងរបស់សម្បកឪឡឹកអាចយកទៅធ្វើម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើមមុខបាន ។
២. សរសៃពណ៌សនៅលើផ្លែក្រូច
សរសៃពណ៌សៗនៅលើផ្លែក្រូចក្រូចដែលយើងតែងតែយកវាចោលក្រោយបកសម្បកក្រូចហើយ ការពិតទៅវាមានប្រយោជន៍សម្រាប់រាងកាយដោយសារតែមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ហើយវាក៏ល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ ។
៣. ស្លឹកការ៉ុត
ទោះបីជាភាគច្រើនពេលយើងទិញការ៉ុតមកមិនសូវមានស្លឹកមែន ប៉ុន្តែអ្នកដឹងទេថាស្លឹកការ៉ុតមានវីតាមីន C ច្រើនជាងការ៉ុតដែលយើងញ៉ាំទៅទៀត ។ លើសពីនេះទៀតស្លឹកការ៉ុតក៏ផ្ទុកវីតាមីន K (Vitamin K) និង ប៉ូតាស្យូមផងដែរ ប្រសិនបើអ្នកចង់ញ៉ាំស្លឹកការ៉ុតឱ្យឆ្ងាញ់អាចធ្វើម្ហូបសាមញ្ញៗដូចជា ឆាស្លឹកការ៉ុតជាមួយស៊ុតលមើល៍ ។
៤. ទង ឬ ដើមផ្កាខាត់ណាខៀវ (Broccoli)
អ្នកខ្លះច្បាស់ជាមិនចូលចិត្តញ៉ាំដើមរបស់វា ព្រោះវារឹងហើយរសជាតិរបស់វាមិនត្រូវមាត់ ប៉ុន្តែតាមពិតទៅដើមរបស់វាមានវីតាមីនច្រើនណាស់ ប្រសិនបើអ្នកចង់ញ៉ាំវាឱ្យឆ្ងាញ់អាចចិតសម្បករឹងៗរបស់វាចេញខ្លះ បន្ទាប់មកហាន់ដើមវាជាចំណិតតូចៗហើយចំហុយវា តែប៉ុណ្ណេះអ្នកអាចញ៉ាំវាបានយ៉ាងងាយ និង ឆ្ងាញ់ទៀតផង លើសពីនេះទៅទៀតអ្នកនឹងទទួលបានជាតិសរសៃយ៉ាងច្រើន ។
៥. សម្បកផ្លែប៉ោម
មានមនុស្សជាច្រើនជ្រើសរើសយកផ្លែប៉ោមដែលចិតសម្បករួចដើម្បីទទួលបានរសជាតិផ្អែមឆ្ងាញ់របស់វា តែកាពិតទៅសម្បករបស់វា សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង ប្រឆាំងជំងឺមហារីក ប៉ុន្តែប្រសិនអ្នកមានការព្រួយបារម្ភសម្បករបស់ផ្លែប៉ោម អ្នកអាចសម្អាតវាដោយប្រើទឹកក្រូចឆ្មារ និង ម្សៅ Baking Soda លាយបញ្ចូលរួចលាងសម្អាត បន្ទាប់មកលាងជាមួយទឹកស្អាតឱ្យបានច្រើនដងមុនពេលញ៉ាំវាទាំងសម្បក ៕