ប្រយ័ត្នបំផុត! អ្នកមានជំងឺប្រចាំកាយទាំង ៧ នេះ ប្រឈមខ្លាំងនឹងគ្រោះថ្នាក់ដល់ជីវិត បើឆ្លងជំងឺកូវីដ-១៩
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ របស់ប្រទេសថៃបានបង្ហាញពីជំងឺប្រចាំកាយ ៧ មុខដែលមានហានីភ័យខ្អស់ដល់អាយុជីវិត និង មានអាការធ្ងន់ធ្ងរជាងមនុស្សទូទៅ ប្រសិនជាឆ្លងជំងឺកូវីដ -១៩ ។ ជំងឺទាំង ៧ មុខនេះមានដូចជា ៖
• ជំងឺលើសឈាម ៧៣ %
• ជំងឺទឹកនោមផ្អែម ៥៥ %
• ជំងឺការលើសជាតិខ្លាញ់ក្នុងឈាម (Hyperlipidemia) ៣០ %
• ជំងឺតំរងនោមរ៉ាំរ៉ៃ ១៧ %
• ជំងឺបេះដូង ១៣ %
• ជំងឺធាត់ ៨ %
• ជំងឺសួត ៨ %
អ្នកមានជំងឺប្រចាំកាយគួរថែរក្សាសុខភាពខ្លួនឯងរបៀបណា ?
អ្នកដែលមានជំងឺប្រចាំកាយគួរតែទៅជួបគ្រូពេទ្យតាមការណាត់កុំឱ្យខកខាន ព្រោះអាចមានគ្រោះថ្នាក់ខ្លាំងប្រសិនមិនបានទួលការព្យាបាលជាប្រចាំទេ ។ ម៉្យាងទៀតគួរតែមើលថែសុខភាពខ្លួនឯង ដោយគិតទៅលើការញ៉ាំជាសំខាន់ ញ៉ាំអាហារដែលមានប្រយោជន៍ មានជីវជាតិ ។ ហាត់ប្រាណឱ្យបានសមរម្យ សម្រាកឱ្យបានគ្រប់គ្រាន់ មិនចេញពីផ្ទះប្រសិនមិនចាំបាច់ លើកលែងតែទៅជួបគ្រូពេទ្យតាមការណាត់ជួប ។
ពាក់ម៉ាស់ជាប្រចាំរាល់ពេលចេញពីផ្ទះ រក្សាគម្លាត និង លាងដៃជាប្រចាំជាមួយអាល់កុល ។ ត្រូវចងចាំថាអ្នកដែលមានជំងឹប្រចាំកាយត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្លាំងជាងមនុស្សទូទៅ ប្រសិនជាមានជំងឺប្រចាំកាយ ហើយមានជំងឺកូវីដ- ១៩ ថែមទៀតអាការច្បាស់ជាធ្ងន់ធ្ងរ ឬអាចមានគ្រោះថ្នាក់ដល់អាយុជីវិត ៕