តើការញ៉ាំប៊ីចេងច្រើន ធ្វើឱ្យកើតជំងឺវង្វេងវង្វាន់មែនដែរឬទេ?
បើយោងតាម Food and Drug Administration របស់ប្រទេសថៃបានបង្ហាញថា ជំងឺវង្វេងវង្វាន់ គឺជាជំងឺមួយដែលទាក់ទងទៅនឹងការចងចាំ ការគិត ការប្រើប្រាស់ហេតុផល និយាយរួមគឺមានបញ្ហាទៅលើខួរក្បាល ដែលកើតពីហេតុផលច្រើនដូចជា ៖
• ការស្លាប់នៃកោសិកាខួរក្បាល
• បញ្ហាសរសៃឈាមខួរក្បាល
• ការឆ្លងមេរោគក្នុងខួរក្បាល
• មានដុំសាច់ដុះក្នុងខួរក្បាល
• រាងកាយទទួលសារធាតុសំណច្រើន
• កង្វះវីតាមីន B ១២
• ផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំមួយចំនួន
តើប៊ីចេងជាមូលហេតុមួយដែលបណ្ដាលឱ្យកើតជំងឺវង្វេងវង្វាន់មែនទេ?
ប៊ីចេង (Monosodium Glutamate) គឺជាសារធាតុមួយដែលមានផ្ទុកអំបិល (សូដ្យូម) និង គ្លូតាម៉ាត់ (Glutamate) ។ ប៊ីចេង គឺជាគ្រឿងផ្សំមួយប្រភេទ ជួយបង្កើនរសជាតិឱ្យអាហារឱ្យកាន់តែឆ្ងាញ់ ។ បច្ចុប្បន្ននេះអង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់ថា ប៊ីចេង គឺជាគ្រឿងផ្សំរបស់អាហារដែលមានសុវត្ថិភាព ដូច្នេះការញ៉ាំប៊ីចេងបណ្ដាលឱ្យកើតជំងឺវង្វេងវង្វាន់មិនពិតនោះទេ ។
ប៊ីចេងមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់មួយចំនួន
ទោះជាយ៉ាងណាក៏ដោយប៊ីចេង ឬ គ្រឿងបន្ថែមរសជាតិចំណីអាហារប្រសិនបើ ប្រើក្នុងបរិមាណច្រើនពេកនឹងអាចបណ្ដាលឱ្យមានគ្រោះថ្នាក់បានដល់រាងកាយបាន ដោយសារតែប៊ីចេង មានអំបិលជាគ្រឿងផ្សំ ប្រសិនញ៉ាំវាក្នុងរយៈពេលវែង នឹងបង្កើនហានិភ័យនៃជំងឺជំងឺតម្រងនោម និង ជំងឺលើសឈាមបានផងដែរ ៕