វីតាមីនសំខាន់ៗ ម៉ាក់ៗសម័យថ្មីគួរញ៉ាំមុន និង ពេលមានផ្ទៃពោះ ដើម្បីកូនឆ្លាត ហើយស្អាត
ពេលវេលាសំខាន់បំផុតក្នុងជីវិតមនុស្សស្រី គឺអំឡុងពេលមានផ្ទៃពោះនឹងហើយ ។ ក្រៅពីត្រូវប្រយ័ត្នរាល់ជំហានដើរទៅណាមកណាហើយនោះ ការជ្រើសរើសអាហារញាំដែលមានប្រយោជន៍ ក៏សំខាន់មិនចាញ់គ្នាដែរ ។ ក្រៅពីការញ៉ាំអាហារដែលមានវីតាមីនហើយនោះ គួរតែញ៉ាំវីតាមីនបំប៉នដែលជាប្រភេទថ្នាំគ្រាប់បន្ថែមទៀត ។ ពពួកវីតាមីនដែលម្ដាយគួរតែញ៉ាំបន្ថែមមានដូចជា ៖
១-កាល់ស្យូម ៖ វានឹងជួយបំបាត់ការឈឺខ្នងរបស់ម្តាយអ្នក ជួយបំប៉នឆ្អឹងម្តាយអ្នកផងដែរ និង ពង្រឹងឆ្អឹងឱ្យរឹងមាំង ។ ជាពិសេសជួយបំប៉នដល់លលាដ៍ក្បាលរបស់ទារកឱ្យរឹងមាំ ត្រៀមខ្លួនក្នុងកើតមកមិនធ្វើឱ្យប៉ះពាល់ដល់ទ្រង់ទ្រាយ ។ ម្ដាយគួរតែញ៉ាំទឹកដោះគោ កូនត្រីតូចៗ ផ្លែប័រ អង្ករសំរូប និង កូនីណា (Quinoa) ជាដើម ។
២-វីតាមីនសេ ៖ ជួយឱ្យរាងកាយស្រូបយកជាតិដែកបានល្អ ដើម្បីឱ្យរាងកាយរបស់ម្ដាយទាញយកប្រើប្រាស់បានកាន់តែច្រើន ហើយថែមទាំងជួយកាត់បន្ថយសម្ពាធឈាមមិនឱ្យឡើងខ្ពស់ផងដែរ និង បង្កើនភាពស៊ាំប្រឆាំងនឹងជំងឺ ធ្វើឱ្យម្តាយនិងទារកមានសុខភាពល្អ ។ វីតាមីនសេ មាននៅក្នុងធម្មជាតិ ក្នុងស្ទើរគ្រប់បន្លែ និង ផ្លែឈើ ។
៣-វីតាមីន D ៖ វានឹងជួយឱ្យរាងកាយរបស់ម្ដាយ ត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតទឹកដោះសម្រាប់ទារកក្នុងផ្ទៃ ។ អាហារដែលសម្បូរវីតាមីន D ច្រើនមានដូចជា ខ្លាញ់ត្រី ទឹកដោះគោ ប៊័រ ពពួកត្រី ការ៉ុត ល្ពៅ និង បន្លែបៃតងផ្សេងៗទៀត ។
៤-ជាតិដែក ៖ ជាតិដែកជួយបង្កើនបរិមាណកោសិកាឈាមសម្រាប់ម្តាយ ដោយនៅពេលជិតគ្រប់ខែហើយ រាងកាយត្រូវការឈាមច្រើនបន្ថែមទៀត ដើម្បីបញ្ជូនសារធាតុចិញ្ចឹមទៅដល់ទារកបានច្រើន ហើយក៏ជាការត្រៀមខ្លួនសម្រាប់ការសម្រាលផងដែរ អាហារដែលមានជាតិដែកខ្ពស់មានដូចជា សាច់ គ្រឿងក្នុងសត្វ និង បន្លែបៃតង ជាដើម ។
៥-ប្រូតេអ៊ីន ៖ ប្រសិនជាក្រោយសម្រាល ទម្ងន់របស់ទារកស្រាល ម្តាយគួរតែញ៉ាំអាហារបន្ថែមដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនដូចជា សណ្ដែក ស៊ុត តៅហ៊ូ ត្រី សាច់មាន់ ទឹកដោះគោ ទឹកសណ្ដែក យ៉ាអ៊ូ និង កាត់បន្ថយអាហារដែលមានជាតិម្សៅ ៕