ញ៉ាំមីច្រើនពេក អាចបង្កគ្រោះថ្នាក់ធំណាស់ ចំពោះសុខភាព
មីជាអាហារមួយប្រភេទដែលពេញនិយមបំផុតនៅសម័យនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួលចម្អិន ។ អាហារប្រភេទនេះផ្ដល់នូវគុណវិបត្តិលើសពីអ្វីដែលយើងគិត ម៉្យាងទៀតវាជាអាហារដែលចាត់ទុកថាមានសារធាតុចិញ្ចឹមទាបបំផុត ។ ហេតុដូច្នេះហើយទើបយើងតែងឮគេនិយាយថាមីគឺជាអាហារដ៏គ្រោះថ្នាក់ ហើយគ្រូពេទ្យជាច្រើនក៏បានផ្ដល់ដំបូន្មានថាមិនគួរញ៉ាំញឹកញាប់ឡើយ បើចៀសវាងបានគឺកាន់តែល្អ ។
តើមីអាចផ្តល់ផលវិបាកអ្វីខ្លះដល់សុខភាព ?
១-ពិបាកក្នុងការរំលាយ ៖ កាបូអ៊ីដ្រាតដែលមាននៅក្នុងមីកញ្ចប់ត្រូវបានគេចាត់ទុកថាជាអាហារដែលពិបាករំលាយ ហើយប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារផងដែរ ។ ប្រសិនបើញ៉ាំញឹកញាប់វាអាចបណ្តាលឱ្យហើមពោះ ណែនពោះ និង ប្រើពេលយូរក្នុងការរំលាយ និង បញ្ចេញពីរាងកាយរបស់យើង ។
២-ជំងឺមហារីក ៖ ដោយសារតែនៅក្នុងមីកញ្ចប់មានផ្ទុកសារជាតិបង្កជំងឺមហារីក ព្រោះវាផ្ទុកសារធាតុ Styrofoam គឺជាសារធាតុគីមីដែលមាននៅក្នុងប្រអប់ស្នោ (ពពួកស្នោ) ។ សារធាតុអាក្រក់មួយនេះនឹងទៅជំរុញកោសិកាមហារីកក្នុងខ្លួនយើងឱ្យលូតលាស់កាន់តែលឿន ។
៣-ធ្វើឱ្យធាត់ ៖ ដោយសារមានជាតិសូដ្យូមច្រើន ផ្សំជាមួយជាតិម្សៅ និង ខ្លាញ់ដែលជាគ្រឿងផ្សំសំខាន់ៗរបស់មី វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាករំលាយ និង ឆាប់ធាត់ ដូច្នេះសម្រាប់អ្នកដែលចង់សម្រកទម្ងន់គួរជៀសវាង ។
៤-ធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ ៖ គ្រឿងផ្សំដែលមានក្នុងមីកញ្ចប់ផ្ដល់ទោសដល់រាងកាយដូចជា សារធាតុ Polypropylene និង glycol នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ធ្វើការមិនបានល្អដែល និង ធ្វើឲ្យរាងកាយរបស់យើងចុះខ្សោយ ឆាប់ទទួលជំងឺផ្សេងៗ ។
៥-ខ្វះអាហារូបត្ថម្ភ ៖ មីជាអាហារដែលមានសារធាតុចិញ្ចឹមតិច វាសម្បូរទៅដោយសារធាតុខ្លាញ់ និង ម្សៅ ដូច្នេះប្រសិនបើអ្នកបរិភោគច្រើនពេក បណ្ដាលឱ្យរាងកាយខ្វះសាធាតុចិញ្ចឹមដែលចាំបាច់ដូចជា ជាតិសសៃរ វីតាមីន សារធាតុរ៉ែ ជាដើម ។
៦-មានជំងឺតម្រងនោម និង ជំងឺលើសឈាម ៖ នៅក្នុងមីកញ្ចប់មានបរិមាណអំបិលខ្ពស់ (សូដ្យូម) ប្រសិនបើរាងកាយទទួលបានសូដ្យូមច្រើនពេក បង្កឱ្យមានដល់គ្រោះថ្នាក់ដល់តម្រង់នោម និង ជំងឺលើសឈាម ជាដើម ៕