សម័យកូវីដបែបនេះ កុំមើលរំលងអាហាររូបត្ថម្ភទាំង ៥ មុខនេះ ជួយសុខភាព ឈ្នះជំងឺ
អាចនិយាយបានថា រាល់ថ្ងៃនេះយើងរស់នៅដោយភាពភ័យខ្លាច រកគ្រប់មធ្យោបាយដើម្បីការពារខ្លួនឯងឱ្យរួចផុតពីជំងឺកូវីដ-១៩ ទើបមានមនុស្សជាច្រើនបានងាកមកថែរក្សាសុខភាពខ្លួនឯងខ្លាំងជាងមុន ទាំងការហាត់ប្រាណដើម្បីសុខភាព និង ញ៉ាំអាហារដែលមានប្រយោជន៍ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយឱ្យរាំងមាំង ក្នុងស្ថានភាពបែបនេះមិនគួរមានជំងឺអ្វីទាំងអស់ ។ ថ្ងៃនេះយើងសូមណែនាំអាហាររូបបត្ថម្ភ ៥ មុខដែលអាចជួយពង្រឹងដល់ភាពស៊ាំក្នុងរាងកាយ មានដូចជា ៖
១. វីតាមីន C ៖ ជាសារធាតុចិញ្ចឹមដែលយើងធ្លាប់ស្គាល់ ហើយដឹងច្បាស់ពីគុណប្រយោជន៍យ៉ាងច្រើនរបស់វា ។ រាងកាយទទួលបានក្នុងបរិមាណពី ២៥-១០០ ក្រាម ឬ ៤០០ ក្រាមក្នុងមួយថ្ងៃអាស្រ័យលើអាយុ ។ ប្រភពវីតាមីន C ងាយស្រួលរកណាស់សម្បូរនៅលើបន្លែ និង ផ្លែឈើភាគច្រើនដូចជា ផ្លែត្របែក ផ្លែស្ត្របឺរី ផ្លែល្ហុង ទុរេន ដើមខាត់ណា និង ស្ពៃជាច្រើនមុខ ។
២. វីតាមីន A ៖ ជាសារធាតុចិញ្ចឹមម៉្យាងដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំ ។ ចំណីអាហារដែលសម្បូរវីតាមីន A ហើយរាងកាយអាចស្រូបយកទៅប្រើប្រាស់បានស្រួលនោះគឺ ពពួកគ្រឿក្នុងសត្វ ទឹកដោះគោ ស៊ុតក្រហម ។ ម៉្យាងទៀតវីតាមីន A អាចរកបានពីបន្លៃដែលមានពណ៌បៃតងចាស់ និង ផ្លែឈើ ឬ បន្លែមានពណ៌លឿងដូចជា ល្ពៅ ល្ហុងទុំ ការ៉ុត ជាដើម ។
៣. ប្រូតេអ៊ីន ៖ មានមនុស្សជាច្រើនប្រហែលជាមិនដឹងទេថាប្រូតេអ៊ីនជួយបង្កើតកោសិកាប្រព័ន្ធភាពស៊ាំ និង សារធាតុផ្សេងៗនៃភាពស៊ាំ ។ ប្រភពអាហារសម្បូរប្រូតេអ៊ីនមិនចាំបាច់ទទួលតែពីសាច់ ស៊ុត ទឹកដោះគោទេ ប៉ុន្តែសណ្ដែកផ្សេងៗ និង គ្រាប់គ្រាប់ធុញ្ញជាតិក៏ជាប្រភពនៃប្រូតេអ៊ីនផងដែរ ។
៤. ស័ង្កសី ៖ ជាសារធាតុរ៉ែសំខាន់មួយចំពោះសុខភាពរាងកាយ ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនស្គាល់ទេ ។ វាមានចំណែកក្នុងការលូតលាស់ និង ការបែងចែកកោសិកាប្រព័ន្ធភាពស៊ាំ រួមទាំងគ្រប់គ្រងសកម្មភាពរបស់អង់ស៊ីមដែលមាននាទីសំខាន់លើប្រព័ន្ធភាពស៊ាំ ។ សារធាតុរ៉ែប្រភេទនេះរកឃើញនៅលើ សាច់សត្វ គ្រឿងក្នុងសត្វ អយស្ទ័រ និង ត្រី ជាដើម ។
៥. អតិសុខុមប្រាណ ៖ ក្នុងរយៈពេល ១-២ ឆ្នាំមកនេះមានការពេញនិយមជាច្រើន ព្រោះវាមានមុខងារជាច្រើន និង ជួយទៅដល់ប្រព័ន្ធភាពស៊ាំទៀត ។ អាហារដែលគួរញ៉ាំមានដូចជា គ្រាប់ធញ្ញជាតិ ខ្ទឹមបារាំង យ៉ាអ៊ួ ទឹកដោះគោជូរ ជាដើម ។
អាហាររូបបត្ថម្ភ ឬ វីតាមីន ទាំង ៥ មុខនេះ សុទ្ធតែជាអាហាររូបត្ថម្ភដែលជួយទៅដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយឱ្យរឹងមាំង ។ ក្រៅពីអាហារដែលបានរៀបរាប់ខាងលើនេះយើងអាចទទួលបានអាហាររូបបត្ថម្ភទាំងនេះតាមរយៈការញ៉ាំជាវីតាមីនគ្រាប់ ប៉ុន្តែវីតាមីនគ្រាប់ប៉ះពាល់ដល់សុខភាពច្រើនជាងការញ៉ាំអាហារពីធម្មជាតិ ។ ម៉្យាងទៀតពេលដែលប្រព័ន្ធភាពស៊ាំរឹងមាំងហើយមិនអាចទប់ទល់ជំងឺបានទាំងស្រុងនោះវា ត្រូវចេះថែរក្សាអនាម័យ និង ការមើលថែសុខភាពខ្លួនឯងរួមផងដែរ ៕