ជំងឺគួរឱ្យបារម្ភដែលឪពុកម្តាយគួរយល់ដឹង សម្រាប់ទារកកើតមិនគ្រប់ខែ
យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទារកដែលកើតមិនគ្រប់ខែ ឬកើតក្រោមសប្តាហ៍ទី ៣៥ អាចប្រឈមខ្ពស់នឹងការឈានទៅកើតជំងឺបេះដូង នៅពេលពេលពេញវ័យ ។ ទារកដែលកើតគ្រប់ខែ គឺត្រូវស្ថិតនៅក្នុងចន្លោះសប្តាហ៍ទី ៣៧ ទៅ សប្តាហ៍ទី ៤០ ។
ទារកកើតមិនគ្រប់ខែ ច្រើនមានចលនាចង្វាក់បេះដូងប្រែប្រួល ជាពិសេសក្នុងអំឡុងពេលរាងកាយបំពេញមុខងារស្រូបថាមពលចុះឡើងៗដើម្បីចិញ្ចឹមសររីរាង្គ ។ ក្នុងចំណោមទារកទាំងអស់ ទារកភេទស្រីដែលលកើតមិនគ្រប់ខែ ក៏អាចមានផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ និង ឈានទៅកើតជំងឺស្ទះសរសៃឈាមបេះដូងផងដែរ ។
ទន្ទឹមនឹងនេះចំពោះទារកភេទប្រុសដែលកើតមិនគ្រប់ខែ គឺទទួលរងនូវសម្ពាធឈាមខុសប្រក្រតីខ្លាំង មានពេលខ្លះសម្ពាធឈាមមានការឡើងខ្ពស់ពេក និង ទាបពេក ដែលកត្តានេះអាចង្កឱ្យសុខភាពបេះដូងរបស់ពួកគេចុះទន់ខ្សោយ និង ឈានទៅកើតជំងឺបេះដូងនៅពេលធំដឹងក្តី ។
ប៉ុន្តែចំពោះទារកដែលកើតក្នុងអំឡុងពេលចាប់ពីសប្តាហ៍ទី ៣៥ ឡើងទៅ ជាទូទៅមានអត្រាស្លាប់ និង ឈឹតិចជាងទារកដែលកើតមុនសប្តាហ៍ទី ៣៥ នៅក្រោយពេលកើត នេះបើយោងតាមវេជ្ជបណ្ឌិត Beth Alison មកពីសាកលវិទ្យាល័យ Monash University ក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ។
តាមរយៈលទ្ធផលនៃការស្រាវជ្រាវនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលដែលទារកដែលកើតមិនគ្រប់ខែ គឺគ្រូពេទ្យ និង ឳពុកម្តាយ ត្រូវតាមដាន និង ថែរក្សាសុខភាពរបស់ពួកគេឱ្យបានដិតដល់ ។ លទ្ធផលនៃការស្រាវជ្រាវនេះបានចុះផ្សាយនៅក្នុងទស្សនាវដ្តីពិសោធន៍សរីរវិទ្យា (Experimental Physiology journal) ៕ សុផល (ប្រភព៖ Zeenews.com)
🥰ប្រម៉ូសិនយក្សបំណាច់ឆ្នាំ 2020 !! ការផ្តល់ជូនពិសេសពី realmeow 😺
🔥នៅក្នុងឱកាសដ៏ពិសេសនេះ ចុងឆ្នាំ 2020 realme…Posted by realme on Saturday, December 19, 2020