បញ្ហាដ៏ធ្ងន់ធ្ងរទាំង ៥ យ៉ាង ដែលស្រ្តីមានផ្ទៃពោះមិនបានតមអាហារ
ប្រសិនអ្នកញ៉ាំអាហារល្អ និង មានតុល្យភាពសម្រាប់សុខភាពបានខ្ជាប់ខ្ជួន នោះជាការល្អប្រសើរណាស់ទៅហើយចំពោះសុខភាព និង ការសម្រកទម្ងន់ ប៉ុន្តែចំពោះស្ត្រីដែលកំពុងពពោះវិញនោះ តើពួកគេចាំបាច់ត្រូវសម្រកទម្ងន់ និង តមអាហារមួយចំនួនដែរទេ ? ពិតណាស់បើអ្នកលើសទម្ងន់ ហើយមានផ្ទៃពោះផងនោះ អ្នកគួរតមអាហារខ្លះដែរ គឺដើម្បីរក្សាទម្ងន់រាងកាយផង និង រក្សាតុល្យភាពអាហារូបត្ថម្ភដើម្បីចិញ្ចឹមទារកក្នុងផ្ទៃផងដែរ ។
ប៉ុន្តែប្រសិនបើអ្នកមិនចង់សម្រកទម្ងន់ទេនោះ អ្នកគួរកែទម្លាប់នៃការញ៉ាំរបស់អ្នកសារជាថ្មី វាមិនឆាប់ពេកទេក្នុងការផ្លាស់ប្តូររបបអាហារនោះ ។ ការទទួលទានចំណីអាហារដែលមានជីវជាតិចម្រុះ និង ផ្លាស់ប្តូរឱ្យបានគ្រប់មុខក៏ជាប្រការល្អសម្រាប់ផ្តល់អាហារូបត្ថម្ភចិញ្ចឹមទារកផងដែរ ។
ដូច្នេះទាំងនៅមុន និង អំឡុងពេលមានផ្ទៃពោះ ស្ត្រីគួរថែរក្សាសុខភាព និង គិតពីរបបអាហារដើម្បីកាត់បន្ថយហានិភ័យនៃផលវិបាកនៅពេលក្រោយដូចជាត្រូវប្រយ័ត្នបង្ការជំងឺមួយចំនួនដូចជា៖ ជំងឺទឹកនោមផ្អែម, បញ្ហាឡើងសម្ពាធឈាមខ្ពស់, ជំងឺក្រឡាភ្លើង រលូតកូន និង កូនកើតមុនកំណត់ជាដើម ៕ សុផល (ប្រភព៖ Babycentre)