បុរសមានបញ្ហាបេះដូងខ្សោយ អាចគ្រោះថ្នាក់ដល់ជីវិតបើរួមភេទញឹកញាប់
តាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា បុរសដែលមានប្រវត្តិជំងឺបេះដូងអាចមានហានិភ័យខ្ពស់នឹងគាំងបេះដូង ក្នុងអំឡុង ឬក្រោយពេលរួមភេទ ។
បញ្ហានេះច្រើនកើតឡើងដោយសារតែដៃគូមិនបានជួយសម្រួលចលនាបេះដូងជាមុន ។ ហើយករណីដែលគាំងបេះដូងដែលបណ្តាលមកពីការរួមភេទ គឺមានអត្រាខ្ពស់ខ្លាំង និង អាចប្រឈមការស្លាប់ភ្លាមៗ ។
ករណីមួយក្នុងចំណោម ៣ ករណី អ្នកជំងឺអាចទទួលការសង្គ្រោះបន្ទាន់បានភ្លាមៗ ។ ប៉ុន្តែបើទោះជាអាចសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលក្តី វាក៏មានអត្រា ២០ ភាគរយតែប៉ុណ្ណោះដែលអាចធូរស្រាលឡើងវិញ និង អាចចេញពីមន្ទីរពេទ្យបាន ។
ការស្រាវជ្រាវនេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ American College of Cardiology ដោយក្រុមស្រាវជ្រាវបានពិនិត្យលើកំណត់ត្រាទៅលើអ្នកជំងឺចំនួនជាង ៤៥០០ នាក់ ក្នុងរយៈពេល ១៣ ឆ្នាំ ក្នុងចំណោមបុរសដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ជាពិសេសក្នុងចំណោមក្រុមបុរសដែលមានសកម្មភាពរួមភេទច្រើន មានប្រើថ្នាំរំញោច និង គ្រឿងស្រវឹង ៕ សុផល (ប្រភព៖ Zeenews.com)