ស្ត្រីគ្មានលទ្ធភាពបង្កើតកូន ប្រឈមការស្លា.ប់មុនអាយុ ខ្ពស់ជាងស្រ្តីមានកូន
តាមការសិក្សាមួយបានឱ្យដឹងថា ស្ត្រីដែលគ្មានលទ្ធភាពបង្កើតកូន គឺប្រឈមនឹងហានិភ័យ ១០ ភាគរយ ស្លាប់មុនអាយុ ដោយសារកត្តាសុខភាពមួយចំនួនដូចជាជំងឺមហារីកសុដន់ និង ជំងឺទឹកនោមផ្អែម ។ ជាលទ្ធផលស្ត្រីគ្មានកូនប្រឈមនឹងការស្លាប់ដោយសារជំងឺមហារីកសុដន់រហូតដល់ទៅ ៤៤ ភាគរយ ។
បន្ថែមលើនេះ ស្ត្រីដែលគ្មានលទ្ធភាពមានកូន គឺអាចប្រឈមនឹងការស្លាប់ដោយសារជំងឺទឹកនោមផ្អែម ៧០ ភាគរយ ខ្ពស់ជាងស្ត្រីដែលធ្លាប់មានកូនទៅទៀត ។ ការស្រាវជ្រាវនេះគេបានសិក្សាទៅលើស្ត្រីចំនួន ៧៨ ២១៤ នាក់ នៅចន្លោះឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០០១ គឺសិក្សាតាមដានអស់រយៈពេល ១៣ ឆ្នាំ និង រហូតដល់មានស្ត្រីមួយចំនួនបានស្លាប់ដោយជំងឺទាំងនោះក្នុងអំឡុងពេលសិក្សាក៏មាន ក្នុងនោះស្ត្រីដែលគ្មានលទ្ធភាពបង្កើតកូនមានចំនួន ១៤,៥ ភាគរយ ។
បើយោងតាមអ្នកនិពន្ធឈ្មោះ Natalie Stentz និស្សិតបណ្ឌិតនៅសាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិកបាននិយាយថា តាមការសិក្សានេះ ស្ត្រីដែលមិនមានលទ្ធភាពមានកូនគួរឈ្វេងយល់ និង តាមដានសុខភាពរបស់ខ្លួនឱ្យបានដិតដល់ ដើម្បីកាត់បន្ថយអត្រាប្រឈមដល់អាយុជីវិតនៅពេលក្រោយ ៕
ប្រភព ៖ Zeenews.com