ការសិក្សាថ្មី! ទារកកើតក្នុងខែទាំង ១២ មានជាប់ពាក់ព័ន្ធបញ្ហាសុខភាពផ្សេងៗគ្នា
ទារកដែលកើតមក គឺពិតជារឿងមួយគួរឱ្យរីករាយនៅក្នុងគ្រួសារ ប៉ុន្តែតើអ្នកដឹងទេថាទារកអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួនទៅតាមរដូវកាលដែលគេបានចាប់កំណើត ។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យកូឡុំប៊ី បានសិក្សា និង ធ្វើកំណត់ត្រាទៅលើកុមារជាង ១០ លាននាក់នៅក្នុងប្រទេសធំៗចំនួន ៣ ក្នុងតំបន់ផ្សេងៗគ្នា និង រកឃើញថា បើកុមារកើតក្នុងរដូវកាលអាកាសធាតុណាមួយ គឺវាមានតំណភ្ជាប់ទាក់ទងគ្នាទៅនឹងបញ្ហាសុខភាពមួយចំនួនដូចខាងក្រោម ៖
- កើតក្នុងខែកក្កដា សីហា កញ្ញា ប្រឈមនឹងកើតជំងឺហឺត ។
- កើតក្នុងខែមេសា ឧសភា និង មិថុនា ប្រឈមនឹងជំងឺឈឺសួត និង ចុកក្នុងទ្រូង ។
- កើតក្នុងខែមករា កុម្ភៈ មិនា ប្រឈមនឹងជំងឺលើសឈាម ខ្លាញ់កកក្នុងសរសៃឈាមបេះដូង និង ចង្វាក់បេះដូងដើរមិនទៀងទាត់ ។
- កើតក្នុងខែតុលា វិច្ឆិកា ធ្នូ ប្រឈមនឹងជំងឺរលាកទងសួត ឆ្លងមេរោគបាក់តេរី និង បញ្ហាបាត់បង់ការផ្ចង់ស្មារតី ។
លទ្ធផលនៃការសិក្សានេះ គឺសំខាន់ខ្លាំងណាស់ដើម្បីតាមដានថែរក្សាសុខភាពរបស់ទារក ព្រោះវាពិតជាមានការជាប់ទាក់ទងខ្លាំងទៅនឹងកត្តាបរិស្ថាន កម្រិតពន្លឺព្រះអាទិត្យ ហើយវាក៏មានជាប់ពាក់ព័ន្ធទៅនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ ៕
ប្រភព៖ Zeenews.com