គន្លឹះបំប៉នសុខភាពស្បែកឱ្យផូរផង់នៅរដូវរងារ
នៅរដូវរងារតែងតែធ្វើឱ្យស្បែករបស់អ្នកស្ងួត និង ប្រេះបែកស្រកា ហេតុដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការថែរក្សាស្បែកនៅក្នុងរដូវនេះ ។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកគួរយកចិត្តទុកដាក់ ៖
- ប្រើប្រេងធម្មជាតិសម្អាតស្បែកព្រោះសារធាតុប្រេងធម្មជាតិមានមុខងារថែរក្សាស្បែកយ៉ាងសំខាន់ និង ជាមូលដ្ឋានគ្រឹះនៃសុខភាពស្បែកជួយឱ្យទន់រលោង និង មិនមានជាតិខ្លាញ់ ។
- នៅពេលយប់មុនចូលគេងអ្នកគួរតែចំណាយពេលខ្លះថែទាំសុខភាពស្បែក ដូចជាលុបលាងមុខ និង សម្អាតជាតិខ្លាញ់ និង ធូលីនៅលើមុខឱ្យបានស្អាត បើអ្នកប្រើក្រែម ឬឡេលាបស្បែករឹតតែប្រសើរ ។
- ត្រូវផ្តល់រាងកាយនូវសារធាតុ AHA និង វីតាមីន C ឱ្យបានគ្រប់គ្រាន់ព្រោះសារធាតុទាំងនេះមានសារប្រយោជន៍ខ្លាំងជួយឱ្យអ្នកមានកម្លាំង និង ជួយចិញ្ចឹមស្បែកបានល្អប្រសើរបំផុត ។
- ចូរកុំភ្លេចសំដិលស្បែកឱ្យត្រូវកម្តៅថ្ងៃខ្លះ ព្រោះវាជួយផ្តល់វិតាមីន D សម្រាប់ស្បែក និង ធ្វើឱ្យស្បែករឹងមាំ ។ ប៉ុន្តែអ្នកកុំភ្លេចលាបក្រែមការពារកម្តៅ SPF 15 ផងដែរ ។
- ចំណុចចុងក្រោយគឺត្រូវពិសាទឹកឱ្យបានគ្រប់គ្រាន់ ព្រោះជាតិទឹកមិនត្រឹមតែជួយស្បែកប៉ុណ្ណោះទេ តែថែមទាំងជួយបញ្ចេញជាតិពុល ការរំលាយអាហារ និង ធ្វើឱ្យសរីរាង្គទូទៅដំណើរការប្រក្រតី ៕ សុផល (ប្រភព៖ Zeenews.com)