ចង់ស្រកទម្ងន់លឿន អាចសាកល្បងអាហារផ្លែឈើងាយៗ ៥ ប្រភេទ ធានាបានរាងដូចក្តីស្រមៃ
តាមរយៈការសិក្សាបានរកឃើញថា អាហារដែលមានជាតិសរសៃច្រើន តែងមានកាឡូរីទាប និង រក្សាអារម្មណ៍ឆ្អែតបានយូរ ធ្វើឱ្យមានតុល្យភាពអាហារូបត្ថម្ភ និង ជួយឱ្យអ្នកមានរាងស្លីម។ ដូច្នេះហើយ ថ្មីនេះ តាមរយៈវែបសាយបរទេសមួយបានណែនាំនូវ អាហារ ៥ ប្រភេទ ដែលជួយសម្រកទម្ងន់បានលឿនដែលប្រិយមិត្តគួរសាកល្បង មានដូចជា ៖
១. ផ្លែប៊ឺរី
ផ្លែប៊ឺរី ជាប្រភេទផ្លែឈើដែលមានជាតិសរសៃហ្វៃប៊ឺខ្ពស់ សម្បូរសារធាតុចិញ្ចឹម និង មានកាឡូរីទាប ល្អសម្រាប់ការសម្រកទម្ងន់។
២. ប្រភេទនៃសណ្តែក
គ្រាប់ធញ្ញជាតិដូចជា សណ្តែកសៀង សណ្តែកខ្មៅ ជាដើម អាចជំនួសសាច់ និង កាត់បន្ថយកាឡូរី និង ជាតិខ្លាញ់។ ជាតិសរសៃនៅក្នុងសណ្ដែក នឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដូច្នេះវាងាយស្រួលក្នុងការគ្រប់គ្រងបរិមាណអាហារដែលប្រើប្រាស់ ជួយក្នុងការសម្រកទម្ងន់។
៣. ផ្លែប៉ោម
ក្រៅពីរសជាតិឆ្ងាញ់ ផ្លែប៉ោមផ្តល់ជាតិសរសៃច្រើន និង សមស្របក្នុងការបន្ថែមទៅក្នុងរបបអាហារសម្រកទម្ងន់។ ផ្លែប៉ោមក៏ជាអាហារដែលមានកាឡូរីទាបដែរ ប៉ុន្តែនៅតែធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។
៤. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិដែលមានដូចជា oats និង quinoa មានជាតិសរសៃខ្ពស់ ដែលអាចទប់ស្កាត់ការឃ្លានអាហារសម្រន់។ គ្រាប់ធញ្ញជាតិក៏សម្បូរទៅដោយវីតាមីន និង សារធាតុរ៉ែដែលល្អសម្រាប់សុខភាព វាត្រូវបានគេបរិភោគជំនួសឱ្យអង្ករដើម្បីសម្រកទម្ងន់។
៥. បន្លែស្លឹកបៃតង
បន្លែពណ៌បៃតង គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃរបបអាហារ។ ក្រៅពីស្បែកស្រស់ស្អាត បន្លែទាំងនេះ ក៏ជួយអ្នករក្សារាងស្លីម និង មានសុខភាពល្អផងដែរ។ វិធីដ៏ល្អក្នុងការញ៉ាំបន្លែដើម្បីសម្រកទម្ងន់ គឺចម្អិនវាដោយស្ងោរ ឬ ចំហុយ៕
ប្រភព ៖ Phunutoday