ការបំប៉នទារក ឱ្យមានបាក់តេរីល្អក្នុងពោះវៀន អាចជួយកាត់បន្ថយហានិភ័យកើតជំងឺហឺត
អតិសុខុមប្រាណ (មីក្រុប) ដែលមាននៅក្នុងប្រព័ន្ធរំលាយអាហាររបស់ទារក គឺមានជាប់ពាក់ព័ន្ធ និង ឈានទៅកើតជំងឺហឺត នៅពេលកុមារពេញវ័យ ។ ហើយវាក៏អាចឆ្លងពីម្តាយមកដល់ទារកបានផងដែរ ដោយសារកត្តាហ៊្សែនតំណពូជ នេះបើយោងតាមការសិក្សាមួយធ្វើឡើយដោយសាកលវិទ្យាល័យ The University of Alberta ក្នុងប្រទេសកាណាដា ។
ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើគេអាចបំប្លែងមីក្រុប និង បាក់តេរីមិនល្អនេះឱ្យទៅជាបាក់តេរីល្អដែលមាននៅក្នុងពោះវៀនទារកនោះ វាអាចជួយកាត់បន្ថយហានិភ័យឈានទៅកើតជំងឺហឺតបាន ។ នៅក្នុងការស្រាវជ្រាវនេះគេបានសិក្សាទៅលើទារកចំនួនជាង ១០០០ នាក់ និង រកឃើញថាក្មេងប្រុសកើតពីម្តាយមានជំងឺហឺត អាចឈានទៅកើតជំងឺហឺតនៅក្នុងវ័យកុមារ ក្នុងអត្រាមួយភាគបីច្រើនជាងក្មេងស្រី ។ ចំពោះក្មេងស្រីវិញក៏មានអត្រាប្រឈមបង្គួរ និង អាចឈានទៅកើតជំងឺនេះធ្ងន់ធ្ងរនៅពេលពេញវ័យ ៕ សុផល
ប្រភព៖ Zeenews.com