តើសុភាពនារីទាំងឡាយដឹងទេ «ជំងឺមហារីកសុដន់» បង្កឡើងដោយសារអ្វី ?(មានវីដេអូ )
ជំងឺមហារីកសុដន់ ជាជំងឺដ៏កាចសាហាវមួយ បើវាកើតនៅលើអ្នកណាម្នាក់ហើយនោះគឺអ្នកជំងឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត បើមិនមានការព្យាបាលឱ្យបានទាន់ពេលវេលាទេនោះ ។ ដូច្នេះសុភាពនារីទាំងឡាយ គួរតែមានការការពារ និង ប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីបង្ការកុំឱ្យកើតមានជំងឺនេះ ។
ដើម្បីជ្រាបច្បាស់អំពីជំងឺមហារីកសុដន់នេះ «ប្រជាប្រិយ»បានធ្វើបទសម្ភាសមួយ ជាមួយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត តន់ ផល្លី ដែលលោកមានឯកទេសខាងផ្នែក ជំងឺមហារីកសុដន់ រោគស្ត្រីទូទៅ និង វះកាត់ទូទៅ ហើយបច្ចុប្បន្នជាប្រធាននៅមន្ទីរសម្រាកព្យាបាល «តន់ ផល្លី» ។ លោកវេជ្ជបណ្ឌិត ក៏ជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាផងដែរ ។
ខ្លឹមសារនៃបទសម្ភាស មានដូចតទៅនេះ៖