តើការព្យាបាលជំងឺមហារីកដោយកាំរស្មី និង ថ្នាំគីមីប៉ះពាល់អ្វីខ្លះ ?
អ្នកឯកទេសខាងខាងសុខភាពលោក វេជ្ជបណ្ឌិត Dr. Géraldine Delbès បានផ្តល់យោបល់ចំពោះអ្នកមានជំងឺមហារីក ហើយធ្វើការព្យាបាលដោយកាំរស្មីឱ្យដឹងថា ការព្យាបាលបែបនេះតើមានផលប៉ះពាល់កម្រិតណាដែរក្រោយពេលព្យាបាលរួច ?
- កាំរស្មីវិទ្យុសកម្មអាចមានផលប៉ះពាល់ខ្លះៗដល់លទ្ធភាពមានកូនទាំងបុរស និង ស្ត្រី ។
- ជំងឺមហារីកក្រពេញប្រូស្តាតអាចងើបឡើងវិញចំពោះអ្នកជំងឺមួយចំនួនដោយអាស្រ័យលើប្រភេទនៃជំងឺមហារីក និង កម្រិត ព្រមទាំងរយៈពេលនៃការព្យាបាល ។
- មុនពេលព្យាបាលបុរសមានជំងឺមហារីក គេចាំបាច់ត្រូវបង្កកមេជីវិតឈ្មោលជាមុន ។
- ជំងឺមហារីក និង ការព្យាបាលដោយប្រើគីមីអាចប៉ះពាល់ដល់ DNA មេជីវិតឈ្មោលបុរសបាន ។ បុរសដែលមានប្រវត្តិជំងឺមហារីកអាចជួបប្រទះនឹងបញ្ហាអត់កូន ។
- មិនមានការកើនឡើងគួរឱ្យកត់សំគាល់នូវភាពញឹកញាប់នៃការស្លាប់ទារកចំពោះស្ត្រីដែលធ្លាប់ព្យាបាលជំងឺមហារីករួចនោះទេ ។
- ការថយចុះនៃផលប៉ះពាល់ផ្សេងៗ ក្រោយការរព្យាបាលជំងឺមហារីក បន្ទាប់ពីប្រើកាំរស្មីវិទ្យុសកម្ម ៕ សុផល (ប្រភព៖ sciencedaily.com)