ក្រសួងសុខាភិបាលហាមពលរដ្ឋមិនឱ្យប្រើឱសថសម្រកទម្ងន់ប្រភេទ Eco Slim ព្រោះតែរឿងមួយ !
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី ១៧ ធ្នូ ឆ្នាំ ២០១៧ ថានឹងចាត់វិធានការចំពោះ គណនីហ្វេសប៊ុកឈ្មោះEco Slim Cambodia ដែលកំពុងលក់ និង ផ្សព្វផ្សាយឱសថសម្រកទម្ងន់ឈ្មោះ Eco Slim បំផ្លើសហួសពីការពិត ។ ហើយក្រសួងសុខាភិបាលក៏ហាមប្រជាពលរដ្ឋមិនឱ្យប្រើឱសថប្រភេទនេះ ព្រោះវាធ្វើឱ្យខាតបង់ប្រាក់កាស និង ប៉ះពាល់ដល់សុខភាព យ៉ាងធ្ងន់ធ្ងរ ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកនូវឱសថសម្រកទម្ងន់ឈ្មោះ Eco Slim គ្មានការត្រួតពិនិត្យគុណភាព និង ពុំមានការចុះបញ្ជីការពីក្រសួងឡើយ ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Eco Slim Cambodia ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយ លក់ចែកចាយឱសថសម្រកទម្ងន់ឈ្មោះ Eco Slim ខុសច្បាប់នេះជាបន្ទាន់ ។
ចង់ដឹងច្បាស់ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដូចខាងក្រោមនេះ ៖
ដោយ ៖ ដេវីត